បាត់ដំបង៖នៅរសៀលថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៩ មានករណីឆក់ខ្សែភ្លើងបានកើតឡើង១ករណីបណ្តាលអោយបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
ហេតុការណ៍នេះបានកើតឡើងនៅចំណុចភូមិល្វា ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង។
ប្រភពព័ត៌មសនបានអោយដឹងថា៖មុនពេលកើតហេតុជនរងគ្រោះ ឈ្មោះ ផាត ឆដា ភេទប្រុស អាយុ២៥ឆ្នាំបានឡើងលើដំបូលផ្ទះអ្នកជិតខាងក្នុងគោលបំណងជួយជួសជុល ប៉ុន្តែអកុសល ជាន់ចំខ្សែភ្លើងស្រាតក៍ឆក់ប្រកាចស្លាប់តែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅ
ពិនិត្យ សពនោះ ជនរងគ្រោះ ខ្លាចក្រែងករណីនេះមិនពិត។
បន្ទាប់ពីសមត្ថកិច្ចបានធ្វើកោសល្យវិច្ច័យរួច អះអាងថា ជនរងគ្រោះពិតជាស្លាប់ដោយសារខ្សែភ្លើងឆក់ពិតប្រាកដមែន រីឯសព ត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕ដោយសុខ កុសល
Tag: ឆក់ខ្សែភ្លើង