ព្រឹតិ្តការណ៍ថ្មីៗ

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បំភ្លឺ រឿងប្រទះឃើញសពអណ្តែតទឹក អត់មានសមត្ថកិច្ច…..!

7 ខែ មុន 59 តូ សុផល

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សេចក្តីបំភ្លឺ រឿងប្រទះឃើញសពអណ្តែតទឹក អត់មានសមត្ថកិច្ចស្រង់ឡើងគោកគ្រាន់តែទទួលបានព័ត៍ មានពីបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយទន្លេសាប​ភ្លាមទាក់ទងទៅនឹងករណីមានសពអណ្តែតទឹក​ នៅថ្ងៃទី២២ ០៣ ២០១៩ វេលាម៉ោង ១៤:៣០នាទីចំនុចតាមបណ្តោយមាត់ទន្លេសាប ក្រុម៤ ភូមិ ឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌ ឫស្សីកែវ ភ្នំពេញ កំលាំងជំនាញ ខណ្ឌ ប៉ុស្តិ៍ បានសហការណ៍ជាមួយ ការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត រាជធានីភ្នំពេញ បានចុះដល់កន្លែងកើតហេតុដោយបានស្រង់សាកសពយកមកដល់លើគោក ក្រោយពីត្រួតពិនិត្យសាកសព និងការសន្និដ្ឋានរបស់លោកឧកញ៉ា នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិនិច្ឆ័យ ថា សពស្លាប់ដោយសារការលងទឹក ។

ចំពោះអត្តសញ្ញាណសពគឺកំលាំងសម្ថកិច្ចពុំស្គាល់ពីអត្តសញ្ញាណនោះទេ។

បច្ចុប្បន្នសពត្រូវបានយកទៅបូជានៅវត្តឧត្តរាវត្តី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ