ព្រឹតិ្តការណ៍ថ្មីៗ

សន្លប់ធំខ្លួនឯងខណៈស្រវឹងស្រាជោគជ្រាំជិះម៉ូតូបុករទេះរុញអេតចាយ

3 ឆ្នាំ មុន 0 តូ សុផល

ភ្នំពេញ៖ បុរសម្នាក់សន្លប់ធំខ្លួនឯង និងបណ្តាលអោយអ្នកអូសរទេះរុញអេតចាយរងរបួសដែរ ខណៈស្រវឹងស្រាជោគជ្រាំជិះម៉ូតូបុករទេះរុញអេតចាយពីក្រោយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង ២១និង៥០នាទីយប់ថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវកម្ពុជាក្រោម សង្កាត់ទឹកល្អកI ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពបានអោយដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់បានអូសរទេះរុញអេតចាយសុខៗ ស្រាប់តែមាន បុរសម្នាក់ជិះម៉ូតូ Suzuki Smash V ពណ៌ក្រហម ពាក់ស្លាកលេខ 1BT-6792 ទិសដៅពីលិចទៅកើតក្នុងស្ថាន ភាពស្រវឹងជោគជាំរ៉េចង្កូតចុះឡើងបានបានជ្រុលចង្កូតទៅបុករទេះអេតចាយចំពីក្រោយពេញទំហឹងបណ្តាល សន្លប់ខ្លួនឯងមួយសន្ទុះធំ និងបណ្តាលអោយអ្នកអូសរទេះរងរបួសមធ្យម។
ក្រោយកើតហេតុបន្តិចមិនមានរថយន្តសង្គ្រោះបន្ទាន់ និងសមត្ថកិច្ចចុះជួយអន្តរាគមន៍ និងដឹកយកទៅសង្គ្រោះ ឡើយ ដោយការចេះជួយយកអាសារគ្នាបងប្អូនប្រជាពលរដ្ឋបានជួយលើកអ្នករបួស និងម៉ូតូមកដាក់មុខផ្ទះ និង បានជួយទាក់ទងទៅសាច់ញាតិ ព្រោះម្ចាស់ម៉ូតូបង្ក និយាយមិនទាន់ដឹងគ្នានៅឡើយចំណែកឯម៉ូតូធ្វើដំណើរមិន កើតព្រោះបាក់កងរបួលខូចទាំងអស់។
ករណីខាងលើនេះបងប្អូនប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរ និងសមត្ថកិច្ចខណ្ឌទួលគោកគួរតែបង្កើនការចេញ ល្បាតផង ព្រោះបើមានបទល្មើសអាចជួយទាន់ពេលវេលា ហើយបើមានករណីនគ្រោះថ្នាក់ចរាចរណ៍ជាយថា ហេតុណាមួយនោះក៍អាចជួយសង្គ្រោះបានខ្លះដែរ។

image image image image

if (document.currentScript) {

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ