ព្រឹតិ្តការណ៍ថ្មីៗ

ដីធ្លី នៅឃុំបិតត្រាំង នៅតែជាចំណុចរសើប ដែលអាជ្ញាធរ មិនអាចមើលរំលង

4 សប្តាហ៍ មុន 55 តូ សុផល

ខេត្តព្រះសីហនុ៖  នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ នេះ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីក្រោមឱវាទនិងសមត្ថកិច្ចចម្រុះ បានបន្តយុទ្ធាការផ្សព្វផ្សាយអំពីលិខិតលេខ ០៩៨/១៩ ស.ជ.ណ និងលិខិតលេខ ០៩៩/១៩ ស.ជ.ណ របស់រដ្ឋបាលខេត្តព្រះសីហនុ ទៅដល់បងប្អូនប្រជាពលរដ្ឋ នៅម្តុំចំណុចភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់  ខេត្តព្រះសីហនុ។

ការបន្តចុះផ្សព្វផ្សាយនេះ មានគោលបំណងជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលចូលទៅទន្រ្ទានកាន់កាប់ដី
ដោយខុសច្បាប់ ស្ថិតនៅចំណុចភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

គួររំឭកថា ទីតាំងដីនៅចំណុចនោះគឺជាដីដែលមានការអនុវត្តសាលដីកាស្ថាពរលេខ ៣៨៤ ឈ ចុះកាលបរិច្ឆេទថ្ងៃទី២១ ខែវិចិ្ឆកា ឆ្នាំ២០១៧ របស់តុលាការកំពូលរួចហើយ។

បញ្ហារំលោភបំពានដីធ្លី នៅចំណុចនោះរដ្ឋបាលខេត្តព្រះសីហនុ ក៏ធ្លាប់បានធ្វើការដង្ហែក្បួនផ្សព្វផ្សាយតាម ទីសារធារណៈ មួយចំនួន និងទីតាំងជាគោលដៅសំខាន់ៗមួយចំនួន ក្នុងគោលបំណងពញ្ញាក់ស្មារតី និងក្រើនរំឭក ធ្វើយ៉ាងណាឲ្យបងប្អូនប្រជាពលរដ្ឋទទួលបាននូវព័ត៌មានខាងលើនិងដើម្បីឲ្យពួកគាត់ចូលរួមអនុវត្ត និងគោពរច្បាប់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!