ព្រឹតិ្តការណ៍ថ្មីៗ

នោះ! នាយករដ្ឋមន្ត្រី ព្រមានចាប់បុគ្គលម្នាក់ មកសួរចំលើយ ដែលចោទថា សម្តេចដឹកនាំ ប្រទេសធ្វើឲ្យខ្វះភ្លើង

4 ខែ មុន 917 តូ សុផល

ភ្នំពេញ ៖ នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានព្រមានទៅបុគ្គលម្នាក់

នៅខេត្តកំពង់ឆ្នាំង ចាប់មកសួរចំលើយ ក្រោយចោទ ប្រកាន់សម្តេចថា ដឹកនាំប្រទេស បណ្តោយឲ្យខ្វះភ្លើង មានការដាច់ ចរន្តអគ្គិសនី ជាញឹកញាប់ ។

សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងយ៉ាងចំហបែបនេះនៅ ក្នុងឱកាសបើកការដ្ឋាន សាងសង់ផ្លូវល្បឿនលឿន ពីនំពេញ ទៅកសន់ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ។ ហើយពាក់ព័ន្ធករណីភ្លើងនេះដែរ សម្តេចបានថ្លែងទៅកាន់ប្រជាពលរដ្ឋ ឲ្យមានការយោគយល់ ចំពោះការដាច់ចរន្តអគ្គិសនី និងទឹក ព្រោះពេលនេះ អាកាសធាតុក្តៅ ហួតហែងជាខ្លាំង ធ្វើឱ្យខ្វះទឹកសម្រាប់ផ្គត់ផ្គង់វារីអគ្គីសនី ។

សម្តេចតេជោនាយករដ្ឋន្ត្រីបានថ្លែងថា ករណីខ្វះទឹក ភ្លើងនេះ មិនមែនកើតមានឡើង តែនៅកម្ពុជាទេ ប្រទេសមួយចំនួន ក៏មានការដាច់ដែរ ដូចជានៅអាមេរិកជាដើម ។

សម្តេចនាយករដ្ឋមន្រ្តីបញ្ជាក់ថា ពាក់ព័ន្ធករណីនេះមានមនុស្សម្នាក់នៅខេត្តកំពង់ឆ្នាំងបានជេរសម្តេច អំពីការមិនចេះគ្រប់គ្រងប្រទេស ដែលបណ្តែតបណ្តោយ ឲ្យមានការដាច់ភ្លើង ទឹក ជាបន្តបន្ទាប់។

សម្តេចតេជោឲ្យដឹងទៀតថា «លឺមនុស្សម្នាក់នៅកំពង់ឆ្នាំង ប្រយ័ត្នណា ហែងជេរអញ កុំជេរអញពេក ប្រយ័ត្នអញយកមកសួរចំលើយ។ សំឡេងឯង អញថតបាន ។ ហែងជេរអញដឹកនាំប្រទេសធ្វើឲ្យខ្វះភ្លើង ទឹក។ ចឹងមានតែចុះចេញពីតំណែង ឲ្យគេឡើងមកធ្វើម្តង ។ ចឹងហែងដោះបានអត់ ?អ្នកនៅកំពង់ឆ្នាំងហែងដឹងហើយ ។ ហែងនិយាយពីម្សិលមិញ»។

សម្តេចក៏បន្តថា តាមការព្យាកររបស់ក្រសួងធនធានទឹក នឹងមានភ្លៀងធ្លាក់ ប្រហែលជាយប់នេះ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!