ព្រឹតិ្តការណ៍ថ្មីៗ

ម៉ែ​-​ឪខ្ញុំឈ្លោះ​គ្នាពេក​ ពួកខ្ញុំនាំគ្នារត់​មក​ភ្នំពេញ​ ដោយសារ​អត់​ចង់​ ដឹង ចង់​ឮ​ ចង់​ឃើញ​…

2 ខែ មុន 77 តូ សុផល

រាជធានីភ្នំពេញ ៖ ​សមត្ថកិច្ច​បាន​ឱ្យ​ដឹង​បន្ត​​​ នៅព្រឹកថ្ងៃទី​២២ មីនា នេះ ទាក់ទិន​ករណី​ក្មេង​ប្រុស២នាក់​រត់​ចេញពីផ្ទះនៅឯស្រុកគងពិសីនោះ គឺ​កម្លាំង​បាន​​​​ទំនាក់ទំនង​​ទៅ​គ្រួសារ​​​ក្មេង​​រួច​​​ហើយ ។ ហើយក្មេង​ទាំង​​២​ត្រូវបាន​​ខាង​ស្ថានីយ​វិទ្យុ ABC ​មក​ទទួល​ទុក​នៅ​ស្នាក់​ការ​​ស្ថានីយ​វិទ្យុ​​ជា​បណ្តោះអាសន្ន​ ដើម្បីរង់ចាំ​សាច់​ញាតិក្មេង​ម​​កទទួលយកទៅវិញ ។

គួររំលឹកថា ក្មេង​ប្រុស​២​នាក់​ខាងលើ បាន​ប្រទះ​ឃើញ​​និងបង្កការភ្ញាក់ផ្អើល ​កាលពី​វេលា​ម៉ោង​០៨ ​និង​២០​នាទី​យប់ថ្ងៃ​ទី​២១ មីនា ស្ថិត​ម្តុំ​វត្ត​ភ្នំ ​​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ហើយត្រូវ​​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​​វត្ត​ភ្នំ​​នាំ​មកសាកសួរ​នៅ​​សាលា​ខណ្ឌដូនពេញ​ ដើម្បី​ទំនាក់ទំនង​រក​សាច់ញាតិ​មក​ទទួលយក​ទៅ​ផ្ទះ​វិញ ។

ចំណោមក្មេង​ប្រុស​ទាំង​២​នាក់​ ម្នាក់​បាន​ឱ្យ​ដឹង​ថា ខ្លួន​​​​ឈ្មោះយុទ្ធ សុខ​ហេង អាយុ​១៣​ឆ្នាំ មាន​ឪពុក​ឈ្មោះ យុទ្ធ យឿ​ន ធ្វើការ​​សំណង់​ និងមាន​​ម្ដាយ​ឈ្មោះមុត មាន ​​ធ្វើការ​នៅ​រោងចក្រ ។ ហើយ​​ម្នាក់​ទៀតនោះ​​ឈ្មោះ ម៉ាក់ ជីវ៉ា អាយុ​១០​ឆ្នាំ (​ជា​កូនកំព្រា​រស់នៅ​មួយ​អ៊ំគេ) ​ពួកគរស់​នៅ​ភូមិ​ព្រៃ​នូ​ក ឃុំ​ស្នម​ក្រពើរ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។

យោងតាមសម្តី​ក្មេង​ប្រុស​ទាំង​២​បានឱ្យទៀតថា​ រូបគេ​បាន​រត់​ចេញពីផ្ទះ​ចំនួន​៣​ថ្ងៃ​មក​ហើយ (នៅឯស្រុក) ដោយសារ​ខ្លួន​ខឹង​ឪពុក​ម្តាយ​តែងតែ​ឈ្លោះ​គ្នា​ខ្លាំងពេក ។ ​​ពេល​ខ្លះ​ឪពុកគេ​តែងតែ​បំផ្លាញ​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ ​ដូច​ជា​ចាន ឆ្នាំង កង្ហារ និង​ទូរទស្សន៍​ជាដើម ទើប​ធ្វើឱ្យ​គេមិនចង់ឃើញ មិនចង់ឮ ទើប​រត់​ចេញ​ពី​ផ្ទះ​​ទាំង​ទឹកភ្នែក ។ ក្មេងប្រុសខាងលើពន្តទាំងភ្នែក ខ្លួន​​​​មាន​ប្រាក់​តែ​៥​ពាន់​រៀល​ទេ ដើម្បី​ជិះ​រថយន្តឈ្នួល​មក​​ភ្នំពេញនេះ ។ ​ក្នុង​រយៈពេល​៣​ថ្ងៃ​មកនេះ ពួកគេ​មិន​មានអ្វី​ហូប​ទេគឺ​បាន​ដើរ​សុំ​ទឹក​​គេ​ហូប ។

ប្រភព​សមត្ថកិច្ច​ប៉ុស្តិ៍​វត្ត​ភ្នំ​បាន​ឱ្យ​ដឹងដែរ​​ថា បន្ទាប់​ពី​ប្រទះ​ឃើញ​ក្មេង​ប្រុស​ទាំង​២​នាក់​នេះ​នៅ​ម្តុំ​វត្តភ្នំ​ហើយ​ ក៏​បាន​នាំ​ពួក​គេមក​​កាន់​សាលា​ខណ្ឌ​ដូនពេញ ដើម្បី​​ផ្តល់​​បាយ​​ទឹក ហើយក៏​បាន​ទាក់ទង​ទៅ​​ក្រុម​អ្នក​សារព័ត៌​មាន ជួយ​​ធ្វើការ​​ផ្សព្វផ្សាយ ដើម្បី​ឱ្យ​ដឹងដល់​​​សាច់ញាតិ​បងប្អូន​ក្មេង​ប្រុស​ទាំង២នាក់ ត្រឡប់ទៅវិញ ៕ (ម៉េង)

បើមាន​ព័ត៌មានបន្ថែម ក្រុមការងារ​យេីង​នឹង​ផ្សាយជូនបន្តទៀត!

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

error: Content is protected !!