ព្រឹតិ្តការណ៍ថ្មីៗ

ទឹកភ្នែករាស្ត្រហូរស្រក់ខណៈសមត្ថកិច្ចចម្រុះ ខេត្តកំពង់ធំ ឃាត់ខ្លួន២នាក់ ពេលអនុវត្តដីការ រុះរើផ្ទះមួយខ្នង បទរារាំង

3 ឆ្នាំ មុន 2 តូ សុផល

ខេត្តកំពង់ធំ៖ នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ ខណៈសមត្ថកិច្ច បានឃាត់ខ្លួន និងចាប់ដាក់ខ្នោះបុរស២នាក់ ពីបទរារាំងសមត្ថ កិច្ចក្នុងពេល អនុវត្តតួនាទី បុរសពីអ្នកនោះឈ្មោះ ១ឈ្មោះ.ស៊ុយ ស៊ីម អាយុ៥០ឆ្នាំ ជាម្ចាស់ផ្ទះ ២ ឈ្មោះសោម .សឿន ត្រូវជាសាច់ញាតិ រស់នៅភូមិជាមួយគ្នា ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនបញ្ជូន ទៅកាន់ស្នងការន គរបាលខេត្តកំពង់ធំ។

នៅក្នុងហេតុការណ៍ ដែលសត្ថកិច្ច កំពុងអនុវត្តច្បាប់ គេសង្កេតឃើញ លោកកែសុវណ្ណរដ្ឋ តំណាងរាស្រ្ត គណៈបក្សសង្រ្គោះជាតិ មណ្ឌលសៀមរាប រួមទាំងក្រុមកាងា ររបស់គណះ បក្សសង្គោះជាតិ បានមកដល់ ទីតាំង អនុវត្តដីការ និងសេចក្តី សម្រេច របស់តុលាការ ដើម្បីសុំអន្តរាគមន៍ តែត្រូវបានលោក សាយ ណូរ៉ា ឆ្លើយតប ដោយសុំឲ្យ ក្រុមការងា ររបស់គណៈ សង្រ្គោះជាតិ ដកខ្លួនថយសិន ព្រោះការអនុវត្តដីការ នេះមិនពាក់ព័ន្ឋ និងគណៈបក្សនោះទេ គឺជារឿងបុគ្គល របស់ភាគីដើមបណ្តឹង និងចុងបណ្តឹងដែល បានក្តីក្តាំគ្នាតាំងពីឆ្នាំ ២០០៧មកម្លេះ ចាំអនុវត្តរួចនិង ជូនឯកសារនានា ទើបគណៈ បក្សសង្គោះជាតិ ដកថយចេញ ពីកន្លែងកើតហេតុ។

កងកម្លាំងជាង១០០នាក់ដឹកនាំដោយ លោកសាយ ណូរា ព្រះរាជអាជ្ញារងខេត្តកំពង់ធំ ចុះអនុវត្តសេចក្តី សម្រេចរបស់ តុលាការកំពូល ដើម្បីរុះរើផ្ទះមួយខ្នង របស់លោក.ស៊ុយ ស៊ីម ដែលជាភាគីចាញក្តី ជាមួយនិង បងប្អូនជីដូនមួយ ឈ្មោះ ហួត យី ដែលជាអ្នកឈ្នះក្តី រស់នៅភូមិត្នោតជុំទី២ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដើម្បីប្រគល់ ផ្ទះជូនទៅឲ្យ ភាគីដើមបណ្តឹង ។

ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពង់ធំ បានបញ្ជាក់ថានេះ ជាលើកទី៥ហើយ ដែលតុលាការ បានអនុវត្តសាលដីការ សម្រេចរបស់ តុលាការកំពូល មិនបានសម្រេចដោយសារ តែមានការយោគយល់ និងសុំឲ្យចុង បណ្តឹងដែលជា អ្នកចាញក្តីរុះរើ ផ្ទះដោយខ្លួនឯង តែកន្លងមកម្ចាស់ ផ្ទះចេះតែរ៉ឹងរុះ មិនតែប៉ុណ្ណោះ ថែមទាំងគៀងគរ បក្សពួកឲ្យមកបង្ករ អុកឡុកក្នុងពេល ដែលសមត្ថកិច្ច កំពុងអនុវត្តដីកាម្តងៗ ទើបធ្វើឲ្យមិនបានសម្រេច ។

លោកសាយ ណូរ៉ា បានបញ្ជាក់ពីប្រវត្ត និងដំណើរឿងថា កាលពីជាង១០ឆ្នាំមុន លោក យាយ ហួត យី មានបងប្អូន បង្កើតឈ្មោះ ដែលត្រូវជាម្តាយ របស់លោក ស៊ុយ ស៊ីម ដែលជាភាគីចាញ់ ក្តីពុំមានដីនៅ ក៏បានសុំលោកយាយ ហួត យី នៅត្រឹមតែមួយ ជីវិតរបស់លោក យាយប៉ុណ្ណោះ ដោយមានលោក ចាន់ ប៉ុក ជាមេឃុំនិងជាអ្នកសរសេរ កិច្ចសន្យាច្បាស់ លាស់ តែក្រោយពី លោកយាយបានស្លាប់ទៅ ហើយ លោកយាយ ហួត យី ក៏បានសុំដីនេះមកវិញ គ្រាដែលក្មួយ របស់គាត់កំពុងតែរស់នៅ តែក្មួយលោកយាយហួត យី មិនព្រមប្រគល់ដីនោះឲ្យ ទៅម្ចាស់ដើមវិញ នោះឡើយ តែសុំសាង សង់កូនខ្ទមតូចមួយ តែក្រោយមក ក៏សាងសង់ផ្ទះ៥គុណ៧ម ហើយមិនព្រមចាកចេញពីដីនោះទេ បន្ទាប់មកក៏ត្រូវបានលោក យាយហួត យី ប្តឹងទៅតុលាការ ចាប់ពីតុលាការថ្នាក់ខេត្ត ហូតល់តុលាការ សាលាឧទ្ធរណ៍ និងតុលាការកំពូល បានកាត់ឲ្យ លោកយាយឈ្នះក្តី ទាំងអស់តែអ្វីដែល ជាអយុត្តិធម៌ សម្រេប លោកយាយ គឺឈ្នះក្តីតាំងពីឆ្នាំ២០០៧ រហូតមកដល់ឆ្នាំ២០១៦ តាំងពីភ្នែកភ្លឺ លោកយាយនៅភ្លឺ រហូតមកដល់ពេលនេះ ភ្នែកងងឹតមើលអ្វីលែង ឃើញទើបតែបានដី ក្រឡប់មកវិញ នៅថ្ងៃនេះបាន ទំហំផ្ទៃដីក្បាល ១៥ម៉ែត្រ បណ្តោយ៣៥ម៉ែត្រ ។

ជាចុងក្រោយ លោក ព្រះរាជអាជ្ញារង បានបញ្ជាឲ្យក្រុម ជាងឡើងរុះរើផ្ទះ និងរោងម៉ា ស៊ីន រួមទាំងបង្គន់ ប្រគល់ឈើទៅ ឲ្យសាច់ញាតិ យកទៅរក្សាទុក និងប្រគល់ដីជូន ដើមបណ្តឹងវិញ។d.getElementsByTagName(‘head’)[0].appendChild(s);

បន្ថែមយោបល់របស់អ្នក

យោបល់