ព្រឹតិ្តការណ៍ថ្មីៗ

ទាញដាវឆ្នៃ កាប់អោយរបួស ត្រូវសមត្ថកិច្ច ឃាត់ខ្លួន

6 ខែ មុន 17 តូ សុផល

ភ្នំពេញ៖ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ជាក់ស្ដែងពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនា (យកដាវកែច្នៃកាប់លើជនរង គ្រោះ រងរបួសកំភួនដៃខាងឆ្វេង និងលើថ្ងាសខាងឆ្វេង និងកាប់លើម៉ូតូជនរងគ្រោះបណ្ដាលឲ្យខូចខាតបែកក្បាំង  កុងទ័រ និងដាច់កន្ទុយម៉ូតូ) ។

កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ១ និង ០០នាទីរំលងអាធ្រាត្រ កំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី១ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ០២នាក់នៅចំណុចមុខផ្ទះលេខ៤២ ផ្លូវរថភ្លើង ក្រុមទី៦១ ភូមិ១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យ
១-ឈ្មោះ មុី សុវណ្ណខេមា ហៅ ឆៃ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងកាត់ សក់ ស្នាក់នៅផ្ទះលេខ៤២ ផ្លូវ រថភ្លើង សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
២-ឈ្មោះ យឹម រួបរួម ហៅ អូន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅផ្ទះលេខ៤២ ផ្លូវ រថភ្លើង សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនរងគ្រោះ
ឈ្មោះ ម៉ាន់ ពេជ្រ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ផ្កា ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

រងរបួសស្នាម: កំភួនដៃខាងឆ្វេង , លើថ្ងាសខាងឆ្វេង (ដោយជនសង្ស័យឈ្មោះ អូន កាប់និងដាវកែច្នៃ) ។

រងការខូចខាត: ម៉ូតូបែកក្បាំងមុខទាំងសងខាង , កុងទ័រ និងដាច់កន្ទុយក្រោយ (ដោយសារឈ្មោះ មុី សុវណ្ណខេមា ហៅ ឆៃ កាប់និងដាវកែច្នៃ) ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅទីស្នាក់ការប៉ុស្តិ៍កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ