ព្រឹតិ្តការណ៍ថ្មីៗ

សិស្សវិទ្យាល័យទួលទំពូង​ ចេញឆក់ទូរស័ព្ទ Iphone XS Max បានសម្រេចពីស្ត្រី ម្នាក់​ តែត្រូវ ប្រជាពលរដ្ឋជួយចាប់បាន១នាក់រត់រួច១នាក់

7 ខែ មុន 28 តូ សុផល

រាជធានីភ្នំពេញ ៖​ ជនសង្ស័យ១នាក់ក្នុងចំណោមបក្ខពួក២នាក់​ ត្រូវបានប្រជាពលរដ្ឋចាប់បាន​ ក្រោយពេលធ្វើ សកម្មភាពឆក់ទូរស័ព្ទដៃស៊េរីទំនេីបម៉ាក iPhone XS Max ពីស្រ្តីម្នាក់បានសម្រេច​ ខណៈពេលដែលនាងកំពុងជិះឡាំប៉ាតា​ មេីលផែនទី​ អំពើឆក់នេះបានកេីតឡេីងនៅវេលាម៉ោង​២០និង១០នាទី​ នៅតាមបណ្តោយម៉ៅសេទុង​ កែងនឹងស្តុបកៅដាយ​ ដែលស្ថិតក្នុងសង្កាត់ទំនប់ទឹក​ ខណ្ឌចំការមន។ 

ជនសង្ស័យដែលប្រជាពលរដ្ឋចាប់បាននោះមានឈ្មោះ​ ឡេង​ ឆេងហ៊ុយ​ (អ្នកអង្គុយពីក្រោយធ្វើ សកម្មភាពឆក់)​ អាយុ១៦ឆ្នាំ​ ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យទួលទំពូង​ បច្ចុប្បន្ន​ស្នាក់នៅភូមិភ្នាត​ សង្កាត់ស្ទឹងមានជ័យ២​ ខណ្ឌមានជ័យ​។ 

ចំណែកបក្សពួកម្នាក់ទៀតជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលជាមួយនឹងទូរស័ព្ទរបស់ជនរងគ្រោះ។ ស្រ្តីជនរងគ្រោះមិនបានសមត្ថកិច្ចអោយស្គាល់អត្តសញ្ញាណទេ។ 

ប្រភពព័ត៌មានពីពូរត់ឡាំប៉ាតា​ ដែលមានឈ្មោះ​ “ថា​ វាសនា​”​ បានប្រអោយដឹងថា​ មុនពេលកេីតហេតុគាត់បានដឹកស្រ្តីរងគ្រោះពីម្តុំទឹកថ្លា​ ឆ្ពោះទៅម្តុំទួលស្វាយព្រៃ២​ លុះពេលមកដល់ចំណុចកេីតហេតុ​ ខណៈពេលដែលស្រ្តីរងគ្រោះកំពុងមេីលផែនទីក្នុងទូរស័ព្ទ​ ស្រាប់តែលេចមុខជនសង្ស័យ២នាក់​ ជិះម៉ូតូម៉ាក Suzuki Nex មិនចាំស្លាកលេខ​ បានធ្វេីសកម្មភាពឆក់ទូរស័ព្ទស្រ្តីរងគ្រោះបានសម្រេច​ ភ្លាមនោះស្រ្តីរងគ្រោះបានស្រែក​ ចោរៗឆក់ទូរស័ព្ទ​ ប្រជាពលរដ្ឋដែលនៅក្បែរនោះបានជួយដេញចាប់ទាញជនសង្ស័យបានម្នាក់​ ចំណែកម្នាក់ទៀតជិះគេចខ្លួនបាត់​ រួមនឹងទូរស័ព្ទជនរងគ្រោះ។ 

សំភារៈសមត្ថកិច្ចដកហូត​ពីជនសង្ស័យ​ ខ្សែកមួយខ្សែ​ នាឡិកាដៃ​ កាបូបលុយ​ និងសំភារៈមួយចំនួន។ 

បច្ចុប្បន្នជនសង្ស័យកំពុងឃាតខ្លួនបណ្តោះនៅប៉ុស្តិ៍នគរបាលទំនប់ទឹកដេីម្បីធ្វេីការសាកសួរកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដេីម្បីចាត់ការតាមនិតិវិធីច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ