ព្រឹតិ្តការណ៍ថ្មីៗ

ផ្សែងហុយចេញពីក្នុងធនាគារកម្ពុជាអាស៊ី( CAB Bank) ផ្អើលទាំងបុគ្គលិនិងសន្តិសុខ

1 ខែ មុន 39 តូ សុផល

រាជធានីភ្នំពេញ ៖ ភ្ញាក់ផ្អើលខ្លាំងខណៈដែលមានផ្សែងហុយទ្រលោមចេញពីក្នុងធនាគារកម្ពុជាអាស៊ី CAB Bank ផ្អើលដល់បុគ្គលិកធនាគារ សន្តិសុខរួមទាំងបងប្អូនប្រជាពលរដ្ឋយ៉ាងខ្លាំង ហើយសន្តិសុខ រួមទាំងជនបរទេសដែលឃើញហេតុការណ៍ បានប្រញាប់ប្រញាល់យកទឹកមកជះពន្លត់ និងយកបំពង់ពន្លត់អគ្គិភ័យទៅបាញ់ពន្លត់ផងដែរ។

ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០១:៣០នាទីរសៀល ថ្ងៃព្រហស្បតិ៍្ត​ ទី២១ ខែមីនា ឆ្នាំ២០១៩ នៅចំណុចធនាគារកម្ពុជាអាស៊ី “CAB Bank” សាខាផ្លូវ២៧១ ក្នុងភូមិក្បាលទំនប់ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីក្រុមសន្តិសុខយាមធនាគារខាងលេីបានអោយដឹងថា នៅមុនពេលកើតហេតុ អគ្គិសនីកម្ពុជាបានដាច់ ទើបសន្តិសុខដែលនៅទីនោះបានចុះទៅបញ្ឆេះម៉ាស៊ីនភ្លើងដែលនៅជាន់ខាងក្រោម ដើម្បីឲ្យមានភ្លើងប្រើប្រាស់នៅក្នុងធនាគារ និងបានកាច់បារ៉ែតម៉ាស៊ីនភ្លើងនោះ ស្រាប់តែហុយផ្សែងទ្រលោមឆាបឆេះតែម្តង ទើបសន្តិសុខខាងលើ បានស្ទុះរត់ចេញមកខាងក្រៅ ស្រែកឆោឡោអោយជនបរទេសដែលនៅទីនោះជួយ ហើយគាត់បានព្យាយាមយកទឹកមកជះពន្លត់ និងយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ រហូតរលត់ទៅវិញជាស្ថាពរ ទេីបមិនបណ្តាលឲ្យឆាបឆេះរាលដាលដល់ធនាគារទាំងមូលនោះទេ គ្រាប់តែខូចខាតម៉ាស៊ីនភ្លើង និងបង្កការភ្ញាក់ផ្អើលដល់បុគ្គលិកធនាគារ នាំគ្នារត់ចេញមកយ៉ាងឈូរឆរ ផ្អើលបងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យមើលផងដែរ ៕​ (ម៉េង)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!