ព្រឹតិ្តការណ៍ថ្មីៗ

ប្លន់នៅប្រទេសវៀតណាម គេចចូល កម្ពុជា វិញ ខ្នោះចាំទទួល

6 ខែ មុន 89 តូ សុផល

ខេត្តត្បូងឃ្មុំ៖ ក្រោយពីទទួលបាន ព័ត៌មានពីសមត្ថកិច្ចវៀតណាម ថាមាន ជនសង្ស័យ៣ នាក់ ជាជនជាតិខ្មែរ យកម៉ូតូពីប្រជាពលរដ្ឋវៀតណាម នៅក្នុងភូមិតឹងគឿង ឃុំតឹងហា ស្រុកតឹង ខេត្តតៃនិញ ប្រទេសវៀតណាម រួចរត់គេចខ្លួនមកចូលក្នុងប្រទេស កម្ពុជាតាមច្រករបៀងបេង ស្ថិតក្នុងភូមិបេង ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃ ១៧ មីនា ២០១៩ វេលាម៉ោង ១៤ និង២៧ នាទី ។

នគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកមេមត់ រួមនឹងកម្លាំងព្រហ្មទ័ណ្ឌខេត្តត្បូងឃ្មុំ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប្រាក ប៊ុនណុន ស្នងការរងទទួលផែនការងារព្រហ្មទ័ណ្ឌ ចុះធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញាសង្ស័យទាំងបីនោះមានលំនៅឋានក្នុងភូមិសូទី ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ :
១.ឈ្មោះ ឈឿន ឆេង ភេទប្រុស អាយុ ៣៧ ឆ្នាំ ជាតិខ្មែរ
២.ឈ្មោះ ខ្មៅ គា ហៅក្លូ ភេទ ប្រុស អាយុ ២២ ឆ្នាំ
៣.ឈ្មោះ គាន ស្លឹប ហៅស្លឹក ភេទប្រុស អាយុ ២២ ឆ្នាំ ជាតិខ្មែរ ។

កិច្ចសហប្រតិបត្តិការបង្ក្រាបលើករណីនេះ គឺកម្លាំងយើងបានធ្វើការស្រាវជ្រាវរហូតដល់ថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០១៩ វេលាម៉ោង ១៣:៣០ នាទី បានដឹងព័ត៌មានថាជនសង្ស័យទាំងបីរត់គេចទៅសង្ងំលាក់ខ្លួននៅផ្ទះសាច់ញាតិបងប្អូន ស្ថិតនៅភូមិអញ្ជាញ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ។

ករណីប្លន់យកម៉ូតូពីជនវៀតណាម នៅលើទឹកដីប្រទេសវៀតណាមនេះ គឺកម្លាំងយើងបានពន្លាតដែនដីរវាងនគរបាលខេត្តត្បូងឃ្មុំ និង ខេត្តក្រចេះ តាមការចង្អុលដឹកនាំផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ ដោយមានការអនុញ្ញាតពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្រចេះ បន្តធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យទាំងបី នៅមូលដ្ឋានស្រុកស្នួល ខេត្តក្រចេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យទាំងបី នៅម៉ោង ៦និង៤០ នាទី រួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីសាកសួរ និងកសាងសំណុំរឿងប្រគល់ទៅឲ្យតុលាការខេត្តត្បូងឃ្មុំ ។

បច្ចុប្បន្នជនសង្ស័យទាំងបី សាលាដំបូងខេត្តត្បូងឃ្មុំ ចេញដីការបង្គាប់ឲ្យឃុំខ្លួន នៅពន្ធនាគារខេត្តត្បូងឃ្មុំ នៅក្រោមការពិនិត្យពីបទ : លួច ប្រព្រឹត្តនៅចំណុចព្រំដែនកម្ពុជា-វៀតណាម ស្ថិតក្នុភូមិតឹងគឿង ឃុំតឹងហា ស្រុកតឹងចូវ ខេត្តតៃនិញ ប្រទេសវៀតណាម ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ