ព្រឹតិ្តការណ៍ថ្មីៗ

លួចស្រលាញ់អូន៣ខែ មិនហ៊ាននិយាយប្រាប់ ឡើងស្រាតខោចាប់រំលោភក្នុងមុង

7 ខែ មុន 308 តូ សុផល

ខេត្តកណ្តាល ៖ មានករណី ប៉ុនប៉ងរំលោភសេពសន្ថវៈ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ២២ និង ២៥នាទី យប់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ នៅចំណុចក្នុងផ្ទះជនរងគ្រោះ ភូមិអង្គស្នួលទី២ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនរងគ្រោះ ឈ្មោះ ម.ឡ ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រ នៅភូមិអង្គស្នួលទី២ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនសង្ស័យ ឈ្មោះ អ៊ន សុធី ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ នៅភូមិអង្គស្នួលទី២ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

ប្រភពប្រាប់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះត្រឡប់មកពីធ្វើការវេនយប់ ហើយបានឡើងដេកនៅលើផ្ទះតែម្នាក់ឯង លុះដល់ពេលកើតហេតុ ស្រាប់តែជនសង្ស័យបានឡើងទៅលើផ្ទះឃើញជនរងគ្រោះកំពុងដេក លក់នៅក្នុងមុង ក៏ស្រាតខោជើងវែងរបស់ខ្លួនចេញនៅសល់តែខោលីអូ ហើយចូលទៅធ្វើសកម្មភាពចាប់ ជនរងគ្រោះទ្រោបពីលើ និងយកដៃខ្ទប់មាត់កុំឲ្យស្រែក បម្រុងរំលោភសេពសន្ថវៈ តែពេលនោះ ជនរងគ្រោះរើបំរាស់រួចស្រែកឲ្យម្តាយជួយ និងរត់ចុះមកក្រោមផ្ទះ ចំណែកជនសង្ស័យបានស្លៀកខោវិញ ហើយរត់ចុះតាមក្រោយគេចទៅផ្ទះបាត់។ ក្រោយពីផ្អើលឆោឡោរួច ជនរងគ្រោះបានរាយការណ៍ និង ដាក់ពាក្យបណ្តឹងជូនសមត្ថកិច្ច រួចសមត្ថកិច្ចក៏ធ្វើការនាំខ្លួនជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើ ការសាកសួរតាមនីតិវិធី ។

តាមចម្លើយសារភារបស់ជនសង្ស័យ បានសារភាពថាខ្លួនពិតជាបានប៉ុនប៉ងរំលោភសេពសន្ថវៈ ជនរងគ្រោះប្រាកដមែន ដោយលួចស្រឡាញ់ រយះពេលប្រហែល៣ខែមកហើយ តែមិនហ៊ាននិយាយប្រាប់ឲ្យជនរងគ្រោះដឹង។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ