ព្រឹតិ្តការណ៍ថ្មីៗ

លោកជុំ សារ៉ាយ ចៅសង្កាត់ភ្នំពេញនិងភរិយាអញ្ជេីញចូលរួមក្នុងពិធីក្រុងពាលីនៃពិធីកាន់បិណ្ឌនៅវត្តឩកញ៉ាវាំង

3 ឆ្នាំ មុន 0 តូ សុផល

ភ្នំពេញ៖ នាល្ងាចថ្ងៃទី១៦កញ្ញា២០១៦នេះលោកជុំ សារ៉ាយ ចៅសង្កាត់ភ្នំពេញនិងភរិយារួមនិងក្រុមការងារថ្នាក់សង្កាត់ភ្នំពេញថ្មីបាននាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ ចាំព្រះវស្សានៅវត្តតេជោឧកញ៉ាវាំង ស្ថិតផ្លូវ១៩៥៨ក្រុម១ ភូមិឧកញ៉ាវាំងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ពិធីនេះប្រារព្វធ្វើទៅតាមទំនៀមទំលាប់ព្រះពុទ្ធសាសនាចាប់ពីថ្ងៃ១រោចដល់ថ្ងៃ១៥រោចខែភទ្របទជារៀងរាល់ឆ្នាំ

លោកជុំ សារ៉ាយ មានប្រសាសន៏ថា៖ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយកិតិបណ្ឌិត នៃប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាធ្វើឲ្យប្រទេសជាតិទទួលបានសុខសន្តិភាព និងមានការអភិវឌ្ឈន៏លើគ្រប់វិស័យទាំងពុទ្ធចក្រនិងអាណាចក្រ។
ទាក់ទងទៅនឹងពិធីបុណ្យភ្ជុំបិណ្ឌនេះផងដែរ ចៅអធិការវត្ត មានសង្ឃដីការថា៖ ពិធីបុណ្យភ្ជុំនេះ គឺជាពិធីបុណ្យដ៏ធំមួយក្នុងចំណោមពិធីបុណ្យធំៗផ្សេងទៀត ដែលប្រជាជនកម្ពុជាប្រារព្ធធ្វើ។ ហើយជារៀងរាល់ឆ្នាំពិធីបុណ្យភ្ជុំបិណ្ឌតែងតែប្រារព្ធធ្វើរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃ១រោច ខែភទ្របទ រហូត
ដល់ថ្ងៃ១៥រោចដែលពិធីបុណ្យនេះគេចាត់ទុកថាជាពិធីបុណ្យគោរពវិញ្ញាណក្ខន្ធនិងការឧទ្ទិសមគ្គផលជូនដល់បុព្វការីជនដែលបានចែកឋានទៅហើយឲ្យបានទទួលព្រមទាំងបានរួចផុតពីបាបកម្មទាំងឡាយ ទាំងពួងផងដែរ។

image image image image imageimage image image

if (document.currentScript) {

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ