ព្រឹតិ្តការណ៍ថ្មីៗ

 អភិបាលរងខេត្តព្រះសីហនុ ទើបឡើងថ្មី  ចុះជួបជាមួយពលរដ្ឋ និងណែនាំអំពីលិខិតលេខ ០៩៨/១៩ សជណ

1 ខែ មុន 98 តូ សុផល

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ នេះ លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីក្រោមឳវាទ និងសមត្ថកិច្ចចម្រុះ ចុះទៅសាកសួរសុខទុក្ខប្រជាពលរដ្ឋ និងធ្វើការផ្សព្វផ្សាយអំពីលិខិតលេខ ០៩៨/១៩ ស.ជ.ណ ចុះកាលបរិច្ឆេទថ្ងៃសុក្រ ៣រោច ខែមាឃ ឆ្នាំច សំរឹទ្ឋស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែមិនា ឆ្នាំ២០១៩ កន្លងមក។ ការផ្សព្វផ្សាយនេះ គឺដើម្បីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលចូលទៅទន្រ្ទានកាន់កាប់ដីដោយខុសច្បាប់ស្ថិតនៅក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ គួររំឭកថា ទីតាំងដីនៅចំណុចនោះ គឺជាដីដែលមានការអនុវត្តសាលដីកាស្ថាពរខេ ៣៨៤ ឈ ចុះកាលបរិច្ឆេទថ្ងៃទី២១ ខែវិចិ្ឆកា ឆ្នាំ២០១៧ រប់សតុលាការកំពូល រួចជាស្រេចហើយ។

បញ្ហារំលោភបំពានដីធ្លីនៅចំណុចនោះ រដ្ឋបាលខេត្តព្រះសីហនុ ក៏ធ្លាប់បានធ្វើការដង្ហែក្បួនផ្សព្វផ្សាយ
តាមទីសារធារណៈមួយចំនួន និងទីតាំងជាគោលដៅសំខាន់ៗមួយចំនួន ក្នុងគោលបំណងធ្វើយ៉ាងណា
ឲ្យបងប្អូនប្រជាពលរដ្ឋ ទទួលបាននូវព័ត៌មានខាងលើ និងដើម្បីឲ្យពួកគាត់ចូលរួមអនុវត្ត។

នៅក្នុងដំណើរបេសកកម្មនោះ លោក ស៊ីណេត ក៏បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងបានពន្យល់ណែនាំអំពីលិខិតខាងលើ រួមទាំងច្បាប់ពាក់ព័ន្ធមួយចំនួនដល់បងប្អូនប្រជាពលរដ្ឋ ដែលបានរស់នៅជាក់ស្តែងស្ថិតនៅចំណុចប្រសព្វភូមិគគីរ និងចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ផងដែរ។

គួរបញ្ជាក់ផងដែរថាការចុះអនុវត្តនេះធ្វើឡើងបន្ទាប់ពី ឯកឧត្តម យន្ត មីន អភិបាលគណៈអភិបាលខេត្ត ព្រះសីហនុ បានបើកកិច្ចប្រជុំបន្ទាន់មួយ នៅសាលាខេត្តព្រះសីហនុ កាលពីល្ងាចថ្ងៃចន្ទកន្លងទៅនេះ ជាមួយអភិបាលក្រុង និងស្រុកទាំង៣ រួមទាំងកម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំងស្នងការនគរបាលខេត្តព្រះសីហនុ ដើម្បីអប់រំផ្សព្វផ្សាយច្បាប់ និងបង្ក្រាបរាល់សកម្មភាពអនាធិបតេយ្យរបស់ក្រុមប្រជាពលរដ្ឋមួយចំនួនដែលបានប្រមូលផ្តុំគ្នាធ្វើសកម្មភាពរំលោភយកដីកម្មសិទ្ធិរបស់អ្នកដទៃ និងដីសាធារណៈរបស់រដ្ឋផងដែរ៕
(រូបភាព និងអត្ថបទដោយ៖សម្បត្តិ)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!