ព្រឹតិ្តការណ៍ថ្មីៗ

អាវុធហត្ថរាជធានីភ្នំពេញ ឆក់ឱកាសរៀបចំពិធីជប់លៀងអបអរឆ្នាំថ្មី មុនថ្ងៃបុណ្យមកដល់!

2 ខែ មុន 122 តូ សុផល

ភ្នំពេញ៖ នារាត្រីថ្ងៃអង្គារ៍ ១៤កើត ខែផល្គុន ឆ្នាំច សំរិទ្ធិស័ក ពុទ្ធសករាជ ២៥៦២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ

បានរៀបចំពិធីអបអរសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ប្រកបដោយភាពអធឹកអធម។

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដែលជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានលើកឡើងថា ដោយបានទទួលការអនុញ្ញាត ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជារៀងរាល់ឆ្នាំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ តែងឆក់ឱកាសរៀបចំ ពិធីជួបជុំសំណេះសំណាល ជាមួយ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ ទូទាំងរាជធានីភ្នំពេញ ដោយភ្ជាប់ជាមួយអំណោយ ជាចំណងដៃ ជូនដល់សាម៉ីខ្លួនផង ក៏ដូចជា ទុកយកទៅជូនក្រុមគ្រួសារ សម្រាប់ជាការអបអរសាទរបុណ្យចូលឆ្នាំថ្មីផង ព្រមទាំអបានរៀបចំ ពិធីជប់លៀងអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី មុនថ្ងៃកំណត់ចូលឆ្នាំមកដល់ ដើម្បីជាការលើក ទឹកចិត្តដល់ នាយទាហាន នាយទាហានរង និង ពលទាហាននៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបាន ប្រឹងប្រែងបំពេញ ការងារទាំងយប់ទាំងថ្ងៃក្នុង រយៈកាលកន្លងមក និងដើម្បី ទុកពេលវេលា បំពេញភារកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងថ្ងៃ ចូលឆ្នាំថ្មីខាងមុខ។

ឆ្នាំនេះគឺជាលើកទី៥ហើយ ដែលកងរាជអាវុធហត្ថរាជធានីភ្នំពេញ តែងបាន បានរៀបចំកម្មវិធី សំណេះសំណាល ចែកអំណោយ និងជប់លៀងអបអរសាទរ ពិធីបុណ្យ ចូលឆ្នាំថ្មីនេះឡើង ហើយរៀងរាល់ឆ្នាំ តែងមានការចូលរួម ពីកំពូលតារាចម្រៀងល្បីៗជាច្រើនដួង ស្ម័គ្រខ្លួនចូលមកបង្ហើរសំនៀង កំដររាត្រីអបអរបុណ្យចូលឆ្នាំថ្មី កក្រើកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានីភ្នំពេញផងដែរ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!