ព្រឹតិ្តការណ៍ថ្មីៗ

ឆ្នេរសមុទ្រខេត្តព្រះសីហនុ នៅតែទទួលបានការទាក់ទាញពីភ្ញៀវទេសចរ

6 ខែ មុន 32 តូ សុផល

ខេត្តព្រះសីហនុ ស្ថិតនៅទិសនិរតីនៃព្រះរាជាណាចក្រកម្ពុជា ខេត្តនេះស្ថិតនៅជាប់នឹងមាត់សមុទ្រវែង ជាងគេនៅក្នុងចំណោមខេត្តទាំងបួន

(កែប, កំពត, កោះកុង, និងព្រះសីហនុ) ដោយខេត្តនេះមានឆ្នេរសមុទ្រប្រវែង ១៧៥គីឡូម៉ែត្រ ធៀបទៅនឹងឆ្នេរសមុទ្រកម្ពុជាសរុបប្រវែងជាង ៤៣០គីឡូម៉ែត្រ។ នៅលាតសន្ធឹងតាមបណ្តោយមាត់សាគរដ៏វែងនេះ មាត់សមុទ្ររបស់ខេត្តព្រះសីហនុ មានបង្កប់ទៅដោយឆ្នេរខ្សាច់ពណ៌ពងមាន់ និងឆ្នេរខ្សាច់ពណ៌សរក្បុសជាច្រើនកន្លែងសម្រាប់ស្វាគមន៍ដំណើរកម្សាន្តពីភ្ញៀវជាតិ និងអន្តរជាតិមកពីជុំវិញពិភពលោក។
ភ័ព្ទសំណាងដ៏អស្ចារ្យពីធម្មជាតិដែលមាត់សមុទ្រនៃប្រទេសកម្ពុជាមានរំលេចទៅដោយទេសភាពឆ្នេរខ្សាច់ពណ៌ពងមាន់ និងពណ៌សរក្បុសជាច្រើនកន្លែង។

ប៉ុន្តែដោយសារប្រព័ន្ធផ្សព្វផ្សាយ និងផ្លូវគមនាគមន៍ប្រទេសយើងនៅមានកម្រិត ទើបមហាជនភាគច្រើនបានស្គាល់យល់ដឹងត្រឹមតែឆ្នេរប៉ុន្មានកន្លែង ដែលងាយទៅកម្សាន្តដោយសារមានឆ្នេរខ្សាច់សរល្អ មានទឹកខៀវស្រងាត់ងាយស្រួលចុះងូតកម្សាន្ត សម្បូរអ្នកលក់ម្ហូបអាហារហូបចុក និងស្ថិតនៅក្នុងក្រុងព្រះសីហនុតែម្តង ដូចជា៖ ឆ្នេរអូរឈើទាល, ឆ្នេរសុខា, ឆ្នេរហាវ៉ៃ, ឆ្នេរឯករាជ្យ(ឆ្នេរអូតែល ៧ជាន់), និងឆ្នេរអូរត្រេះជាដើម។ ចំណែកឯឆ្នេរល្អៗពីធម្មជាតិដទៃទៀត ដូចជា ឆ្នេររាម, ឆ្នេរថ្មធំ, ឆ្នេរព្រែកត្រែង, ឆ្នេរព្រែកចាក, និងមានឆ្នេរមួយចំនួនទៀតនៅតាមកោះ ជាច្រើនទៀត។

គួររំឭកថា តាមរបាយការណ៍របស់មន្ទីរទេចរណ៍ខេត្តព្រះសីហនុ បានឲ្យដឹងថា កាលពីឆ្នាំ២០១៨ មានភ្ញៀវទេសចរអន្តរជាតិ ចំនួន ៥៨ម៉ឺននាក់ និងភ្ញៀវជាតិចំនួន ១,៤លាននាក់ ហើយគ្រាន់តែអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរប្រមាណរាប់សែននាក់ បានមកកម្សាន្តនៅខេត្តព្រះសីហនុ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ