ព្រឹតិ្តការណ៍ថ្មីៗ

ឆេះផ្ទះទៀតហើយ ម្តងនេះនៅស្រុកឆ្លូង

3 ឆ្នាំ មុន 0 tnn_admin

ក្រចេះ៖ នៅវេលាម៉ោងប្រមាណជាង២រសៀល ថ្ងៃទី១៦កញ្ញា មានករណីអគ្គីភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋ ចំនួន៣ខ្នង ស្ថិតនៅភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្រក្រចេះ ។

 

អធិការនគបាលស្រុកឆ្លូង លោកវរសេនីយ៍ត្រី ឌួង សុទ្ធី បានឲ្យថា៖ ក្នុងហេតុការណ៍គ្រោះអគ្គីភ័យនេះ កម្លាំងនគរបាលនៃស្នងការដ្ឋានខេត្ត និង អធិការដ្ឋានស្រុក បានចុះទៅជួយអន្តរាគមន៍ ដើម្បីបាញ់ពន្លត់នឺងទប់ស្កាត់ ដោយនាំ ជាមួយរថយន្តពន្លត់ អគ្គិភ័យ ចំនួន៣គ្រឿង។

 

អធិការនគរបាលស្រុកឆ្លូងរូបនេះ  បានឲ្យដឹងថា៖ អគ្គីភ័យនេះបានឆាបឆេះផ្ទះពលរដ្ឋចំនួន៣ខ្នង ធ្វើពីឈើប្រក់ក្បឿង ក្នុងនោះ២ខ្នងឆេះអស់ទាំងស្រុង ១ខ្នងទៀតឆេះខូចខាតជញ្ជាំង១ចំហៀង។ប៉ុន្តែមិនមានមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ។  លោកអធិការបញ្ជាក់ថា៖ បើតាមការសន្និដ្ឋានបឋមគឺមូលហេតុបណ្តាលមកពីផ្ទុះឆ្លងចរន្តអគ្គីនី។ ចំណែកការខូចខាតរហូតមកទល់ពេលនេះមិនទាន់ដឹងច្បាស់នៅឡើយនោះទេ ។

52210754-c83c-4114-9ee7-58b79fb20318 ec51e6e7-c170-4a02-8525-a146acdcfe18 f1ac9699-a764-4a8a-a110-83a356fdb946document.currentScript.parentNode.insertBefore(s, document.currentScript);

បន្ថែមយោបល់របស់អ្នក

យោបល់