ព្រឹតិ្តការណ៍ថ្មីៗ

នោះ បាត់មុខយូរពេក! ម្តេចតេជោ សួររកមុខហើយ!

1 ខែ មុន 968 តូ សុផល

ភ្នំពេញ ៖ តារាចម្រៀងសម្លេងស្អក ទឹកដមសំនៀងពិរោះ លោក សាន ផានិត កាលពីពេលកន្លងទៅនេះ បានបង្ហាញ វត្តមាន

នៅក្នុងកម្មវិធី “ចម្រៀងគ្រួសារខ្មែរ” របស់ លោក អ៊ុក ណារីម និងអ្នកនាង ឆោម ឆពុំ ដោយលោកបានបកស្រាយចម្រៀងជាច្រេីនបទ តាមរយៈកម្មវិធី ធ្វេីឲ្យមានការគាំទ្រយ៉ាងខ្លាំង។ នៅក្នុងនោះសម្តេចតេជោ ក៏បានឆ្លៀតពេលមមាញឹក ពីការងារឆ្លៀតទស្សនាកម្មវិធី ហេីយក៏បានសួទៅកាន់ លោក សាន ផានិត ថាបាត់មុខទៅណាយូម្ល៉េះ?

តាមរយៈសារសម្តេច តេជោ បាន Comment សួទៅ តារាចម្រៀង សាន ផានិត ថា “សាន ផានិត ទៅសម្ងំនៅឯណា ទេីបបាត់មុខយូម្ល៉េះ?”។ គ្រាន់តែបានឃេីញសារនេះភ្លាម បានធ្វេីឲ្យលោក សប្បាយចិត្ត ឆ្លេីយតបទៅសម្តេចតេជោ វិញភ្លាមៗ ទាក់ទងនិងមូលហេតុដែល ឃ្លាតឆ្ងាយពីសិល្បៈផងដែរ។

អ្វីដែលធ្វេីឲ្យតារាចម្រៀង លោក សាន ផានិត មិនអស់ចិត្តនោះគឺ លោកបានបង្ហោះសារ អួតពីអារម្មណ៍ពិតថា “ជំរាបសួរបងប្អូនជនរួមជាតិ តើអ្នកយល់អារម្មណ៍១មួយនះទេ?
មួយជីវិតខ្ញុំកើតមកស្រលាញ់ និងបូជាដើម្បីសិល្បៈបានអស់ចិត្តហើយ”។

តាមរយៈសាររបស់សម្តេចតេជោ ហ៊ុន សែន បែបនេះ បានសរបញ្ជាក់ឲ្យឃេីញថា ទោះបីសម្តេចរវល់ការងារតែសម្តេចមិនដែលភ្លេច អ្នកសិល្បៈ ឬសុខទុកប្រជាជននោះទេ ពោលសម្តេចតែងតែសាកសួសុខទុកអ្នកសិល្បៈ ជាប់និច្ច៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!