ព្រឹតិ្តការណ៍ថ្មីៗ

កាន់តែសាហាវ! ផ្លោះរបង​ ប៉ងរំលោភកូន ម្ដាយមកទាន់ចាក់មួយកាំបិត ហើយវាយកូនៗ៣នាក់ទៀត របួសធ្ងន់៤នាក់​ នៅខ្ទមតូចមួយក្នុងវត្តប្រជុំសាគរ!

8 ខែ មុន 206 តូ សុផល

រាជធានីភ្នំពេញ​ ៖ ស្ត្រីកូនបីម្នាក់ ត្រូវបានអ្នកជិតខាងបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ​ ក្រោយពីមានជនល្មោភកាមម្នាក់ ក្នុងចំណោមបក្សពួក២នាក់ទៀត​ បានផ្លោះរបងវត្តប្រជុំសាគរ ទៅចាប់រំលោភកុមារី​ វ័យជាង១០ឆ្នាំម្នាក់ មិនបានសម្រេច ខណៈស្ត្រីម្ដាយបីកូនអាយុ១ខួប​ និងកូនស្រីទី២​ មកទាន់ ប្រតាយប្រតប់​គ្នា​ និងស្រវេស្រវាបានកាំបិតមួយចាក់ជនល្មោមកាមនោះ ចំស្មាខាងឆ្វេង​ បណ្ដាលរងរបួស​ តែត្រូវជនល្មោមកាមនោះ​ ស្ទុះទៅដណ្ដេីមកាំបិតបាន​ ចាក់ស្ត្រីជាម្ដាយមួយកាំបិត​ ហើយវាយក្មេងៗបណ្ដាលឲ្យរបួសធ្ងន់ទាំង៤នាក់ ហេីយផ្លោះរបងគេចខ្លួនបាត់ ទាំងមានរបួស​ផងដែរ​ បន្សល់ទុកតែស្ត្រីរងគ្រោះដេកដួលក្នុងថ្លុកឈាម និងកូនៗទ្រហោយំ​ ស្រែកហៅ”ម៉ែៗ​” បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ​រស់នៅជិតខាងនាំគ្នា​ ចូលទៅមេីលឃេីញហេីយនាំគ្នាជួយបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ​ និងរាយការណ៍ប្រាប់សមត្ដកិច្ចបានដឹងផងដែរ កាលពីវេលាម៉ោង០២:៣០នាទី​រសៀល​ ថ្ងៃព្រហស្បតិ៍្ត​ ទី២០​ ខែមីនា ឆ្នាំ២០១៩នេះ នៅត្រង់ចំណុចផ្ទះខ្ទមមួយ​ ក្បែរ​ឈាបនដ្ឋាន​ ​ខាងក្រោយវត្ត​ប្រជុំសាគរ (ហៅវត្តថ្មី) ស្ថិតក្នុងសង្កាត់ជ្រោយចង្វា​ ខណ្ឌជ្រោយចង្វា​ រាជធានីភ្នំពេញ។

បេីតាមសម្ដីបុរសជាប្ដីមាន​មុខរបរសន្តិសុខក្រុមហ៊ុនឯកជន​ ស្នាក់នៅកន្លែងកើត​ខាងលេី​ បានរៀបរាប់ប្រាប់ថា ខណៈពេលរូបគាត់ចេញទៅ​យាមបាត់តាំងពីព្រឹកព្រលឹម ហេីយទុកប្រពន្ធនៅផ្ទះមេីលកូនតូចៗ៣នាក់​ ដូចសព្វដង តែនៅវេលាម៉ោង០២ជាង​រសៀល​ មានអ្នកជិតខាងទូរស័ព្ទប្រាប់គាត់ថា​ ប្រពន្ធគាត់ត្រូវបានគេរំលោភ តែមិនបានសម្រេចទេ​ បានរងរបួសធ្ងន់​ កំពុងបញ្ជូនទៅសង្គ្រោះនៅៗមន្ទីរពេទ្យ​ រួមទាំងកូនប្រុសស្រីទាំង៣ក៏រងរបួសដែរ​ ទេីបគាត់សុំច្បាប់មេ​ រួចប្រញាប់ប្រញាល់មកផ្ទះ​ លុះមកដល់អ្នកជិតខាងបានបញ្ជូនប្រពន្ធរបស់គាត់ទៅសង្គ្រោះនៅឯមន្ទីរពេទ្យកាល់ម៉ែត្រ​ហេីយ​ ចំណែកជនដៃដល់បានគេចខ្លួនបាត់អស់ ។

យោងតាមវីឌីអូកាមេរ៉ាសុវត្តិភាពរបស់អ្នកជិតខាង គេឃើញ នៅពេលកើតហេតុ ឃេីញមានមនុស្សប្រុស២នាក់ ដោយម្នាក់នៅខាងក្រៅរបងវត្ត និងម្នាក់ទៀតផ្លោះចូលក្នុងបរិវេណវត្ត មួយសន្ទុះក៏ផ្លោះចេញមកវិញ ។

បន្ទាប់មកក៏លឺសំលេងក្មេងៗយំ​ខ្លាំងពេក​ អ្នកជិតខាងបាននាំគ្នាដេីរទៅមេីល​ ឃេីញស្ត្រីរងគ្រោះត្រូវរបួសមួយកាំបិត ដេកដួលក្នុងថ្លុកឈាមទៅហេីយ​ រួមទាំងកូនប្រុសស្រីទាំង៣នាក់នោះ​ ក៏បានរងរបួសធ្ងន់ កំពុងស្រែកទ្រហោយំ​ ក្បែរម្ដាយ​ ទេីបផ្អេីលឆោឡោឡេីង​ ហេីយហៅបងប្អូនប្រជាពលរដ្ឋជិតខាងមកជួយ​ បញ្ចូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រភ្លាមៗផងដែរ ។

ប្រភពពីបងប្រុសម្នាក់​បានបញ្ជាក់ថា​ ក្រោយពីបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យ​ភ្លាម​ រូបគាត់និងប្រជាពលរដ្ឋបានបានរាយការណ៍ប្រាប់ទៅសមត្ថកិច្ចមូលដ្ឋានភ្លាមៗដែរ​ ឲ្យចុះមកពិនិត្យកន្លែងកេីតហេតុដែរ​ តែរាប់ម៉ោងមិនឃេីញមានសមត្ថកិច្ចណាមកកន្លែងកេីតហេតុ​ឡេីយ​ ទេីបពួកគាត់ទៅអ្នកធ្វេីការនៅសាលាខណ្ឌជ្រោយចង្វា​ ប្រាប់ឲ្យបានដឹងអំពីហេតុការណ៍​ខាងលេី ។

ក្រោយមកទេីបឃេីញមានសមត្ថកិច្ចប៉ុស្តិ៍នគរបាលជ្រោយចង្វា​ និងសមត្ថកិច្ចខណ្ឌ​ ព្រមទាំងកម្លាំងអាវុធហត្ថ​ ចុះមកកន្លែងកើតហេតុ​ រួចធ្វេីការសាកសួរ​បុរសជាប្ដី​ និងអ្នកជិតខាង​ ដេីម្បីធ្វើការស្រាវជ្រាវតាមចាប់ជនដៃដល់យកមកផ្ដន្ទាទោសឲ្យខានតែបាន ៕​ (ដោយបងម៉េង​)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ