ព្រឹតិ្តការណ៍ថ្មីៗ

កម្លាំងសមត្ថកិច្ចឆ្មក់ចូល ផ្ទះម៉ាស្សា កោសជប់ ” បាតដៃ ប្រសប់ ១៦៨ “

7 ខែ មុន 363 តូ សុផល

ខេត្តកណ្តាល ៖ តាម ប្រភពព័ត៌មានបឋម បានឱ្យដឹងថា ទីតាំងផ្ទះ ម៉ាស្សា កោសជប់ ដុសស្លែ មួយកន្លែង យីហោ «បាតដៃប្រសប់១៦៨»មានបង្កប់ សេវា បម្រើផ្លូវភេទ ត្រូវបាន នគរបាលការិយាល័យប្រឆាំង ជួញដូរផ្លូវភេទ និង ការពារអនីតិជន នៃ ស្នងការដ្ឋាននគរបាល ខេត្តកណ្តាល ដឹកនាំ ដោយ លោក វរសេនីយ៍ឯក រស់ សាវិន ប្រធានការិយាល័យ និង អង្គការ មេត្រី អន្តរជាតិសហការណ៍ជាមួយ កំលាំងព្រហ្មទណ្ឌ ក្រុងតាខ្មៅ ប៉ុស្តិ៍តាខ្មៅ និង អាជ្ញាធរ ភូមិ សង្កាត់ បានចុះធ្វើការបង្ក្រាប និង ឃាត់ខ្លួនស្ត្រី ចំនួន៧នាក់ ព្រមទាំង បុរសម្នាក់ ជាម្ចាស់ ទីតាំងផងដែរ ។

ក្នុងពេល ចុះឆែកឆេរទីតាំង ម៉ាស្សា កោសជប់ ខាងលើ សមត្ថកិច្ច ក៏បានរកឃើញ វត្ថុតាង មួយចំនួន មានជាប់ ពាក់ព័ន្ធ ករណីប្រើប្រាស់គ្រឿងញៀនផងដែរ ។

ប្រតិបត្តិការ ចុះបង្ក្រាប ខាងលើនេះ ធ្វើឡើងកាលពី វេលា ម៉ោង ៨ និង៣០នាទីយប់ ថ្ងៃទី ១៩ ខែ មិ នា ឆ្នាំ ២០១៩ នៅចំណុច ផ្ទះម៉ាស្សា កោសជប់ យីហោ បាតដៃ ប្រសប់ ១៦៨ ស្ថិត ក្នុងភូមិព្រែកសំរោង១ សង្កាត់ តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ម្ចាស់ទីតាំង ផ្ទះម៉ាស្សា កោសជប់ ខាងលើ ឈ្មោះ កាន់កា ឌី ភេទ ប្រុស អាយុ៥១ឆ្នាំ ស្នាក់នៅ កន្លែងកើតហេតុ ខាងលើ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ