ព្រឹតិ្តការណ៍ថ្មីៗ

ក្រុមជួញដូរថ្នាំញៀន៦នាក់ ត្រូវកម្លាំងអាវុធហត្ថ ឃាត់ខ្លួន នៅឃុំកោះជីវាំង

7 ខែ មុន 36 តូ សុផល

បាត់ដំបង៖មុខសញ្ញាជួញដូរថ្នាំញៀនចំនួន៦នាក់ត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួនរួមទាំងថ្នាំញៀនជាច្រើនកញ្ចប់។ករណីជួញដូរថ្នាំញៀននេះ កម្លាំងស្នាក់ការសន្តិសុខលេខ ៥០៨ប្រចាំការតំបន់ទន្លេសាបបង្ក្រាបបានជនសង្ស័យកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១៩ ចំណុចភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ជនសង្ស័យទាំង៦នាក់ឈ្មោះ៖១-ចៅ ចិន្តា ភេទស្រី អាយុ២៦ឆ្នាំ ២-ប៉ូ ហួយ ភេទស្រី អាយុ៥៤ឆ្នាំ ៣-ផល ថា ភេទប្រុស អាយុ៥៨ឆ្នាំ ៤- ថា សំ ភេទស្រី អាយុ២០ឆ្នាំ ៥-ថា សល ភេទប្រុស អាយុ១៧ឆ្នាំ ៦-មាន សុភ័ក្ត្រ ភេទប្រុស អាយុ៣៩ឆ្នាំ ទាំង៦នាក់រស់នៅភូមិ ឃុំខាងលើនិងមានមុខរបរជាអ្នកនេសាទ។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖ម៉ាទឹកកក ចំនួន៣០កញ្ចប់ ទម្ងន់៦,៥២ក្រាម លុយដុល្លារ ចំនួន១៥៥ដុល្លារ លុយខ្មែរ៨១មុឺនរៀល និងទូរស័ព្ទដៃ១គ្រឿង។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបងដើម្បីចាត់ការទៅតាមនិតិវិធី៕ ដោយ សុខ កុសល

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ