ព្រឹតិ្តការណ៍ថ្មីៗ

លោក ឌី រ័ត្នខេមរុណ ចាប់ដៃជាមួយ TVFB  ចែកអំណោយមនុស្សធម៌ ជូន គ្រួសាររងគ្រោះដោយអគ្គិភ័យចំនួន ៥០គ្រួសារ ក្នុងសង្កាត់ស្ទឹងមានជ័យទី២

3 ខែ មុន 23 តូ សុផល

ភ្នំពេញ៖ នៅវេលាម៉ោង ១៦ និង០០នាទីរសៀល ថ្ងៃ ពុធ ១៥កើត ខែ ផល្គុណ ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៩លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានអញ្ជើញចុះសួរសុខទុក្ខ និង នាំអំណោយមនុស្សធម៍ របស់សប្បុរសជន ចូលតាមរយះ បណ្តាញសង្គមពត៍ មាន TVFB ផ្តល់ជូន ប្រជាពលរដ្ឋដែលជួបគ្រោះអគ្គីភ័យឆេះអស់ ៤៨ ខ្នងផ្ទះ ស្មើនឹង ៥០ គ្រួសារ ក្នុងភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បន្ទាប់មក លោក ឌី រ័ត្នខេមរុណ បានសម្តែងក្តីអាណិតអាសូរ និង សោកស្តាយ ខ្លាំងបំផុត ចំពោះគ្រួសារចំនួន ៥០គ្រួសារ ដែរត្រូវអគ្គិភ័យ បានឆាបឆេះបំផ្លេចបំផ្លាញផ្ទះសម្បែង ក៍ដូចទ្រព្យ សម្បត្តិត្រូវបានអស់រលីងពីខ្លួន តែទោះបីជាយ៉ាងណាក៏យើងអាចរក្សាអាយុជីវិតរបស់យើងបាន ដើម្បីបន្តជីវភាពនិង ខិតខំប្រកបអាជីវកម្ម ក៏ដូចជាធ្វើការងារដើម្បីមានធនធានបន្តជីវភាពអោយកាន់តែប្រសើរឡើងជាងនេះទៀត ។ 

លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ ក៏បានណែនាំសង្កាត់ ជួយសំរួលរាល់ឯកសារពាក់ពន្ធ័ ដូចជា សៀវភៅស្នាក់នៅ អត្តសញ្ញាណប័ណ្ណ សំបុត្រអាពាហ៍ពិពាហ៍ ឬក៍ឯកសារផ្សេងៗទៀត ដើម្បីអោយគ្រួសារទាំង ៥០ គ្រួសារ មានឱកាសដើម្បីស្វែងរកការងារធ្វើ ក៍ដូចទុក សំរាប់កំណត់ប្រើប្រាស់អ្វីផ្សេងៗទៀត ក្នុងនោះដែរលោកឌី រ័ត្នខេមរុណ ក៍បានអំពាវនាវអោយប្រជាពលរដ្ឋត្រូវប្រុងប្រយត្ន័ខ្ពស់ និង ពិនិត្យមើលនៅឧបករណ៍ភ្លើងដែរងាយឆាបឆេះ និងត្រូវបិតបារ៉ែតភ្លើងការពារកុំអោយមានអគ្គីភ័យឆាបឆេះ វាអាចបំផ្លាញទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងខាតបង់ពេលវេលា ដូចពាក្យស្លោកមួយឃ្លាថា « ស៊ូលិចទូកណ្តាលទន្លេ កុំអោយភ្លើងឆេះផ្ទះ » ។

ក្នុងពិធីផ្តល់អំណោយនេះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានថ្លែងអំណរគុណ ដល់សប្បុរសជន និង កោតសសើរដល់ បណ្តាញសង្គម TVFB ដែរបានគៀងគរ ប្រមែលប្រមូលសំភារះពីសប្បុរសជន គ្រប់មជ្ឍដ្ឋាន គ្រប់ស្រទាប់វណ្ណះ ក្នុងការចុះមកផ្តល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គិភ័យ ទាំង ៥០គ្រួសារ បានទាន់ពេលវេលា ហើយក៏បានចូលរួមលើកកម្ពស់ជីវភាពរស់នៅ និងចែករំលែកជូនដល់សង្គមជាតិយើងបន្ថែមទៀតផងដែរ ។

អំណោយរបស់ សប្បុរសជនតាមរយះTVFB ផ្តល់ជូនក្នុងមួយគ្រួសារទទួលបាន :  អង្ករ ២បាវ ស្មើ៥០ គីឡូ , មី ១កេស , ទឹកត្រី ១យួរ, ទឹកស៊ីអ៉ីវ ១យួរ, ភួយ ១ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!