ព្រឹតិ្តការណ៍ថ្មីៗ

លោក ចេង មុនីរ៉ា ចុះសួរសុខទុក្ខ​ និងចែកអំណោយមនុស្សធម៌ជូនពលរដ្ឋ៣០គ្រួសារ នៅសង្កាត់ព្រែកប្រា

7 ខែ មុន 20 តូ សុផល

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ ២០១៩នេះក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌច្បារអំពៅ ដឹកនាំដោយ លោក ចេង មុនីរ៉ា ប្រធានកិត្តិយសអនុសាខា​ បានចុះសាកសួរសុខទុក្ខ​ និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន ជូនដល់ចាស់ជរា២៧គ្រួសារ​ ជនពិការ ១គ្រួសារ ស្ត្រីឆ្លងទន្លេរ២គ្រួសារ សរុបចំនួន៣០គ្រួសារនៅសង្កាត់ព្រែកប្រា។

នាឱកាសនោះ លោកប្រធានកិត្តិយសអនុសាខា​ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា​ ជូនដល់លោកតា លោកយាយ បងប្អូនទាំងអស់​ ព្រមទាំងបានគូសបញ្ជាក់ថា៖ កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា​-មិនទុកនរណាម្នាក់ចោល ជាក់ស្តែងដូចជាពេលនេះ គឺការជួយរបស់កាកបាទក្រហមកម្ពុជា ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់​ ។

អំណោយមនុស្សធម៌ដែលបានចែកជូនក្នុង១គ្រួសារៗ ទទួលបាន៖​ អង្ករ៣០គីឡូក្រាម​ គ្រឿងឧបភោគបរិភោគសម្ភារៈប្រើប្រាស់ចំនួន៥មុខ និងថវិកាចំនួន៣មុឺនរៀល ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ