ព្រឹតិ្តការណ៍ថ្មីៗ

លោក ឌី រ័ត្នខេមរុណ ថ្លែងអំណរគុណ ​កំលាំង​សណ្តាប់​ធ្នាប់ ដែលបានការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន

5 ខែ មុន 32 តូ សុផល

ភ្នំពេញ៖ នៅវេលាម៉ោង​ ១៤:៣០​ នាទីរសៀល​ ថ្ងៃ​ពុធ​ ១៥កើត​ ខែ​ផល្គុន​ ឆ្នាំ​ច​ សំរឹទ្ធិ​ស័ក​ ព.ស​ ២៥៦២​ ត្រូវ​នឹង​ថ្ងៃ​ទី​២០​ ខែ​ខែមីនា​ ឆ្នាំ​២០១

​ លោក​ ឌី​ រ័ត្នខេមរុណ​ អភិបាល​រង​ ខណ្ឌ​មានជ័យ​ អញ្ជើញ​ចូលរួម ក្នុង​ពិធី​សំណេះសំណាល​ បំពាក់​ឯកសណ្ឋាន​ចំណាំង​ផ្លាត​ ជូន​ដល់​កំលាំង​សណ្តាប់​ធ្នាប់​ខណ្ឌ​ ចំនួន​ ៥០​ នាក់​ ។

ក្នុងនោះដែរ លោកឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ បានធ្វើការកោតសរសើរដល់កំលាំងទាំងអស់ដែលខិតខំបំពេញការងារជួយដល់រដ្ឋបាលខណ្ឌ និង ការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏រក្សាសន្តិសុខ ជូនថ្នាក់ដឹកនាំជារៀងរាល់ពេល ជាពិសេសជាងនេះទៀត កម្លាំងប្រជាការពារខណ្ឌ បានចូលរួមចំណែកយ៉ាងសកម្មបំផុត ក្នុងការរៀបចំសណ្តាប់ធ្នាប់លើដងផ្លូវសាធារណះ ក្នុង​មូលដ្ឋាន​ខណ្ឌ​ ឱ្យមានរបៀបរាបរយ​ ជាពិសេសជាងនេះទៅទៀត ប្រជាការពារបានចូលរួម រាល់សកម្មភាព ក្នុងការសហការជាមួយកងកម្លាំង ប្រដាប់អាវុធទាំង២ប្រភេទ ក្នុងការបង្ក្រាបបទល្មើសផ្សេងៗ ដើម្បីរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌមានជ័យ ។

បន្ទាប់មក​ លោក​ ឌី​ រ័ត្នខេមរុណ​ អភិបាល​រង​ ខណ្ឌ​មានជ័យ​ សូមអោយបងប្អូន​កំលាំង​សណ្ដាប់ធ្នាប់​ទាំង​អស់​ ថែរក្សា​សុខភាព​ជាចម្បង​ នឹងបន្តខិតខំប្រឹង​ប្រែង​ការងារ​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ​ ជូន​ប្រជាពលរដ្ឋ​ ក្នុង​មូលដ្ឋាន​អោយបានល្អថែម ទៀត។

ក្នុងនោះដែរ​ លោក​ ឌី​ រ័ត្នខេមរុណ​ អភិបាលរងខណ្ឌ​ ក៍បានឧបត្ថម្ភនូវ អាវចំណាំង ផ្លាត ក្នុងម្នាក់១កំប្លេ និង ​ទឹកប្រាក់​ ក្នុង​ម្នាក់​ទទួល​បាន​ ១០,០០០​ រៀ​ សរុប​ ៥០០,​០០០​ រៀល​ ផង​ដែរ​៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!