ព្រឹតិ្តការណ៍ថ្មីៗ

សាំណាស់! ទិញបាន២កញ្ចប់ ចែកគ្នាជក់ កំពុងឆ្ងាញ់ បងៗសមត្ថកិច្ច ទៅដល់ល្មម

7 ខែ មុន 144 តូ សុផល

​ភ្នំពេញ៖  ប្រុសស្រី០៥នាក់កំពុងប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀនក្នុងបន្ទប់ជួលត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល គោកឃ្លាង ចុះក្របួចជាប់ កាលពីម៉ោង១៥ និង៤៥នាទីរសៀល ថ្ងៃទី២០ មីនា២០១៩ នៅបន្ទប់ជួលភូមិគោកឃ្លាងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

ជនសង្ស័យ

ទី១ ឈ្មោះ ស្រី ខេមរ៉ា ភេទប្រុសអាយុ៣២ឆ្នាំមុខរបរជាងដែកស្នាក់នៅបន្ទប់កើតហេតុ។ភូមិទី២ឈ្មោះ មុន្នី តារា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាងដែកស្នាក់នៅភូមិ តាំងកសាង សង្កាត់កាកាប២ខណ្ឌពោធិ៍សែនជ័យ។

ទី៣ ឈ្មោះឈឿង រិទ្ធ ភេទប្រុសអាយុ២៥ឆ្នាំមុខរបរកម្មកររោងចក្រស្នាក់នៅភូមិដំណាក់សង្កាត់គោកឃ្លាង។

ទី៤ ឈ្មោះ រីម បូឌៀ ភេទស្រីអាយុ២៥ឆ្នាំមុខរបរកម្មការនីរោងចក្រស្នាក់នៅបន្ទប់កើតហេតុ។

ទី៥ ឈ្មោះថុន សីហា ភេទស្រីអាយុ ២២ឆ្នាំមុខរបរកម្មការនីរោងចក្រស្នាក់នៅភូមិភូមិ តាំងកសាង សង្កាត់កាកាប២ខណ្ឌពោធិ៍សែនជ័យ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនឈានទៅឃាត់ខ្លួនជនសង្ស័យខាងលើ បន្ទាប់ពីមានកិច្ចសហការណ៍ល្អជាមួយ បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរាយការណ៍ ជុំវិញសភាពការណ៍ សន្តិសុខថាមានក្មេងទំនើងមួយក្រុមកុំពុងប្រមូលផ្តុំគ្នាជក់គ្រឿងញៀន ទើបកម្លាំងនគរបាលប៉ុស្តិ៍ សហការណ៍ជាមួយកម្លាំងនគរបាលខណ្ឌសែនសុខ ចុះទៅក្របួចបាន ទាំង៥នាក់ខាងលើនិងដកហូតបានក្រាមសថ្លាសង្ស័យជាគ្រភងញផនបាន២កញ្ចប់ថង់តូចឧបករណ៍សេពគ្រឿងញៀន មួយចំនួន។

ក្រោយពីឃាត់ខ្លួន បានជនសង្ស័យ រួមជាមួយវត្ថុតាងឧបករណ៍សំរាប់ប្រើប្រាស់ គ្រឿងញៀន សមត្ថកិច្ចនាំទៅសាក សួរនៅប៉ុស្តិ៍ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញ បន្តតាមនីតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ