ព្រឹតិ្តការណ៍ថ្មីៗ

លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌសែនសុខចុះសួរសុខទុក្ខចាស់ជរាទីទាល់ក្រ៣គ្រួសារ

2 ឆ្នាំ មុន 0 តូ សុផល

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌសែនសុខ និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌសែនសុខ តំណាងលោក បឹុល កុសល អភិបាលខណ្ឌសែនសុខ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បានដឹកនាំមន្រ្តីសាលាខណ្ឌ ចុះសួរសុខទុក្ខគ្រួសារចាស់ជរា និងមានជម្ងឺផង ស្ថិតនៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងនាំយកនៅគ្រឿងឧបភោគបរិភោគមួយចំនួនដែលក្នុងមួយគ្រួសារទទួលបាន អង្ករ ៦០ គីឡូ មី ១ កេស ត្រីខ ១០កំប៉ុង ទឹកផ្លែឈើ ១ កេស ទឹកត្រី ១ យួរ ទឹកសីុអីុវ ១យួរ ស្ករស ០៥គីឡូ អំបិល ១គីឡូ ទឹកដោះគោខាប់ ៥ កំប៉ុង ថវិកាចំនួន ១០០,០០០ រៀល និងថវិកាសប្បុរសជនចំនួន ៣០,០០០ រៀលផងដែរ ។

image image image image

 

 

ព័ត៌មានពាក់ព័ន្ធ