ព្រឹតិ្តការណ៍ថ្មីៗ

អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យមើលអូររំដោះទឹកកខ្វក់មុខសាលាខេត្តព្រះសីហនុ

3 ខែ មុន 13 តូ សុផល

ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០១៩ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ដឹកនាំប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ពិនិត្យអូររំដោះទឹកកខ្វក់នៅមុខសាលាខេត្តព្រះសីហនុ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានមានប្រសាសន៍ថា អូរមួយខ្សែនេះ មានប្រវែង ១០០ម៉ែត្រ ទទឹង ១៥ម៉ែត្រ ដើម្បីស្តុបទឹកកខ្វក់ដែលហូរមកពីតំបន់នៅជុំវិញសាលាខេត្ត មុននិងបង្ហូរចូលទៅសមុទ្រ ។ បច្ចុប្បន្នក្រុមការងារបច្ចេកទេសកំពុងមមាញឹកក្នុងការរៀបថ្ម ដើម្បីកែលម្អទឹកកខ្វក់មុននឹងបង្ហូរចូលសមុទ្រ ។ អូរនេះ ក្រុមការងារ នឹងដាក់បញ្ចូល EM ដើម្បីបំលែងទឹកកខ្វក់ឲ្យទៅជាទឹកល្អបង្គួរមុននឹងបង្ហូរចូលសមុទ្រ ។ អូរនេះ ក៏ជាអាងស្តុកមួយកន្លែង ដើម្បីបូមបន្តទៅកាន់ស្ថានីយចម្រោះទឹកកខ្វក់នៅអូរឈើទាល ផងដែរ។

ឯកឧត្តម យន្ត មីន បានជម្រុញឱ្យក្រុមបច្ចេកទេសរបស់មន្ទីរសាធារណការ ស្ថាបនារប្រព័ន្ធអូរនោះឱ្យបានលឿនមុនរដូវភ្លៀងចូលមកដល់ ដោយសារតែអូរមួយនេះ មានសារ:សំខាន់ ក្នុងការជួយកាត់បន្ថយទឹកកខ្វក់ហូរចូលសមុទ្រ ដែលនាំឲ្យប៉ះពាល់ដល់បរិស្ថានតំបន់ឆ្នេរ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!