ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចខណ្ឌសែនសុខបង្ក្រាបបានជនសង្ស័យ០២នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន!

3 ខែ មុន 30 តូ សុផល

ភ្នំពេញ៖កម្លាំងល្បាតខណ្ឌសហការណ៍ជាមួយប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កើតហេតុនៅថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង២២ និង៣០នាទី នៅចំណុចតាមផ្លូវ១០០៣ ភូមិទំនប់  សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថាបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់រួមមាន ៖

ទី០១-ឈ្មោះ ថន គន្ធា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ  ។

ទី០២-ឈ្មោះ ឃិន ម៉ូវ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ  ។

សម្ភារៈដកហូត ៖ក្រាម០១កូនថង់តូច និងម៉ូតូ០១គ្រឿង ម៉ាកST១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HD-7459។

ប្រភពដដែលបានបន្ត ថាមុនពេលកើតហេតុ កម្លាំងល្បាតផ្នែកអន្តរាគមន៍ បានធ្វើការល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យ ០២នាក់  កំពុងជិះម៉ូតូ០១គ្រឿងឌុបគ្នាតាមផ្លូវ ដោយមានការសង្ស័យកម្លាំងល្បាតយើងហៅជនសង្ស័យឲ្យឈប់ ធ្វើការត្រួតពិនិត្យលើដងខ្លួនឃើញវត្ថុតាងខាងលើ រួចកម្លាំងយើងនាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។ 

បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!