ព្រឹតិ្តការណ៍ថ្មីៗ

លាន់ដូចរន្ទះ​! រថយន្ត PRIUS បុកម៉ូតូយុវជនម្នាក់​របួសធ្ងន់​ ហើយបើករត់​ ត្រូវកម្លាំងអន្តរាគមន៍ខណ្ឌមានជ័យ ​ប្រដេញតាមឃាត់បាន នៅជិតព្រែកហូរ​..

6 ខែ មុន 142 តូ សុផល

រាជធានីភ្នំពេញ​ ៖ យុវជនម្នាក់របួសធ្ងន់ ដេកស្ដូកស្ដឹងក្នុងថ្លុកឈាម​ កណ្តាលផ្លូវ បន្ទាប់ពីរូបគេបានជិះម៉ូតូតែម្នាក់ឯង ក្នុងល្បឿនលឿនលុះមកដល់ចំណុចផ្លូវកោង ស្រាប់តែទៅបុករថយន្ត PRIUS មួយគ្រឿង បើកបរដោយបុរសម្នាក់ ពេញមួយទំហឹង បណ្ដាលឲ្យខ្ទាតម៉ូតូខ្ទាតចូលទៅគន្លងខាងរថយន្ត ចំណែកម្ចាស់ម៉ូតូ​ហោះប្លោងបោកនឹងកញ្ចក់រថយន្ត រួចធ្លាក់មកបោកនឹងថ្នល់ បែកក្បាលហូរឈាមជោក ហើយរថយន្ត PRIUS មិនព្រមឈប់ដោះស្រាយទេ បានបន្ថែមល្បឿនបើករត់ តែត្រូវបានកម្លាំងល្បាតប្រទះឃេីញ​ រាយការណ៍តាមវិទ្យុទាក់​ ទេីបកម្លាំងអន្តរាគមន៍ខណ្ឌមានជ័យ ប្រដេញតាមរហូតទៅដល់ក្រុងតាខ្មៅ រថយន្តនៅតែបន្តបេីកគេចទៀត​ ទោះជាសមត្ថកិច្ចស្ទាក់ផ្លូវក៏អ្នកបេីករថយន្តមិនបន្ថយល្បឿនដែរ​ ឃេីញដូច្នេះ​ម្ចាស់រថយន្ត​ LEXUS មួយគ្រឿង​ បានជួយដេញតាមស្ទាក់រថយន្តដែលបេីកចេញីកន្លែងកេីតហេតុនោះ​ ទេីបសមត្ថកិច្ចឃាត់នាំមកកន្លែងកើតហេតុវិញ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតមានឡើងនៅវេលាម៉ោង១០:៣០នាទីយប់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ​ មុខច្រកចូលផ្សារចាក់អង្រែ ភូមិទួលរកា​ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមសាក្សីជាអ្នកឃេីញហេតុការណ៍នៅកន្លែងកើតហេតុឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្តមួយគ្រឿង​ ម៉ាក TOYOTA PRIUS ពណ៌ឈាមជ្រូក ពាក់ស្លាកលេខភ្នំពេញ 2AP-1100 ធ្វើដំណើរតាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្នុងទិសដៅពីលិចទៅកេីត​ ក្នុងល្បឿនលឿន​គួរសម​ លុះមកដល់ចំណុចផ្លូវកោង មុខច្រកចូលផ្សារចាក់អង្រែ​ ហើយស្រាប់តែមានយុវជនម្នាក់ ជិះម៉ូតូឌ្រីមសង់ (Honda Dream)​ មួយគ្រឿង ពណ៍ខ្មៅ​ ពាក់ស្លាកលេខព្រៃវែង​ 1M-9780 ធ្វេីដំណេីរក្នុងទិសដៅពីកេីតទៅលិចវិញ ទៅបុកចំពីមុខរថយន្ត PRIUS ពេញទំហឹងតែម្ដងបណ្ដាលឲ្យខ្ទាតម៉ូតូចូលទៅគន្លងខាងរថយន្តម្ខាងទៀត ចំណែកម្ចាស់ម៉ូតូ​បានហោះប្លោងទៅបោកផ្ទប់កញ្ចក់រថយន្ត រួចធ្លាក់មកបោកនឹងថ្នល់ បែកក្បាលហូរឈាមជោក ។

ប្រភពបន្តថា​ ភ្លាមៗរថយន្ត PRIUS ខាងលេី​ មិនព្រមឈប់ដោះស្រាយទេ បានបន្ថែមល្បឿនបើករត់​ តែត្រូវបានកម្លាំងល្បាតប្រទះឃេីញ​ បេីកសំដៅទៅតាមផ្លូវជាតិលេខ២ ហេីយរាយការណ៍តាមវិទ្យុទាក់​ ទេីបកម្លាំងអន្តរាគមន៍ខណ្ឌមានជ័យ ប្រដេញតាមរហូតទៅដល់ក្រុងតាខ្មៅ រថយន្ត PRIUS នៅតែបន្តបេីកគេចទៀត​ ទោះជាសមត្ថកិច្ចស្ទាក់ផ្លូវក៏អ្នកបេីករថយន្តមិនបន្ថយល្បឿនដែរ​ ។

ឃេីញដូច្នេះ​ម្ចាស់រថយន្ត​ LEXUS មួយគ្រឿង​ បានជួយដេញតាមមកពីក្រោយដែរ​ ហេីយវ៉ាទៅខាងមុខ​ និងស្ទាក់រថយន្ត PRIUS ដែលបេីករត់នោះ ទេីបសមត្ថកិច្ចឃាត់នាំមកកន្លែងកើតហេតុវិញ។

ងាកមកកន្លែងកេីតហេតុវិញ​ បុរសម្ចាស់ម៉ូតូដែលរងរបួសធ្ងន់ ត្រូវបានកម្លាំងល្បាតប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម​ និងកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ​ ជួយសង្គ្រោះបឋម​សិន​ ដេីម្បីរងចាំរថយន្តសង្គ្រោះបន្ទាន់មកយក។ បន្តិចក្រោយមក​ រថយន្តគិលានសង្គ្រោះ​របស់គ្លីនិកឯកជន ហុងហាក់​ បានមកដឹកយកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗផងដែរ។

បច្ចុប្បន្នក្រោយពេលកើតហេតុ​ កម្លាំងអន្តរាគមន៍​ខណ្ឌមានជ័យ​បានយករថយន្តខាងលេីមកកន្លែងកេីតហេតុ​ ប្រគល់ឲ្យសមត្ថកិច្ចផ្នែកវាស់វែង នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ​ ដេីម្បីប្រគល់ឱ្យខាងចរាចរណ៍ផ្លូវគោក​ នៃស្នងការនគរបាលរាជធានីភ្នំពេញ​ ចុះមកធ្វើការវាស់វែង​ និងស្ទូចយកទៅរក្សាទុក ដើម្បីរងចាំធ្វើការដោះស្រាយបន្ត ទៅតាមផ្លូវច្បាប់ផងដែរ៕ (អត្ថបទរូបភាព​ បងម៉េង​)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ