ព្រឹតិ្តការណ៍ថ្មីៗ

លោកឧកញ៉ា លាស់ ថេតរ៉ាម្ម៉ា បញ្ជាក់ពីការសាងសង់ផ្លូវ ពីស្រអែម ទៅទីរួមខេត្តព្រះវិហារ ខាងជើងផ្លូវរបស់ក្រុមហ៊ុនសហគមន៍អភិវឌ្ឍន៍ជាតិ Co.Ltd

6 ខែ មុន 78 តូ សុផល

ខេត្តព្រះវិហារ ៖ លោកឧកញ៉ា លាស់ ថេតរ៉ាម្ម៉ា ប្រធានក្រុមហ៊ុន សហគមន៍អភិវឌ្ឍន៍ជាតិ Co.Ltd  កាលពីពេលថ្មីនេះ បានធ្វើសេចក្តីឆ្លើយតបទៅ និងអាជ្ញាធរស្រុកជាំក្សាន្ត

ដែលបានចេញលិខិតហាមឃាត់ក្រុមហ៊ុន ឲ្យផ្អាកសកម្មភាពសាងសង់ផ្លូងតាមគំរោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលនោះថា ដោយបានយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលជួបប្រទះនូវការធ្វើដំណើរ ប្រាស្រ័យទាក់ទងគ្នា ក្នុងការប្រកបមុខរបរ ចិញ្ចឹមជីវិត ប្រចាំថ្ងៃ ដែលជាគោលការណ៍សំខាន់របស់លោក ឧកញ៉ា លាស់ ថេតរ៉ាម្ម៉ា ដែលមានបំណង បង្ខិតពេលវេលា សម្រួលដល់ការធ្វើដំណើរ និងការចូលរួមចំណែកអភិវឌ្ឍន៍ជាតិ ជាមួយរាជរដ្ឋាភិបាល ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល។

លោកឧកញ៉ា លាស់ ថេតរ៉ាម្ម៉ា ប្រធានក្រុមហ៊ុន បានបញ្ជាក់ថា ដោយយោងតាមសេចក្តីសម្រេចលេខ ៥៣៦/០៩ ក.អ.ក  ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ ២០០៩ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចឯកភាពជា គោលការណ៍ ឲ្យក្រុមហ៊ុនសហគមន៍អភិវឌ្ឍន៍ជាតិ Co.Ltd  របស់លោកធ្វើការសាងសង់ផ្លូវ លើទីតាំងផ្នែកខាងជើងផ្លូវ  ដោយចាប់ពីស្រអែម ទៅទីរួមខេត្តព្រះវិហារ តាមសំណើរហើយ ។

ដោយឡែកនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០១៩ ក្រុមហ៊ុនសហគមន៍អភិវឌ្ឍន៍ជាតិ Co.Ltd បានទទួលលិខិតលេខ២២ / ១៩ ស.ជ.ណ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០១៩ របស់សាលាស្រុកជាំក្សាន្ត ឲ្យក្រុមហ៊ុនផ្អាកការឈួសឆាយធ្វើផ្លូវ ក្រាលគ្រួសក្រហម ចំនួន១៩ខ្សែ ស្មើរនឹង៤២គ.ម ៨០០ម ដោយចោទ

មកលើក្រុមហ៊ុនថា ឈូសឆាយប៉ះពាល់ដីស្រែចំការរបស់បង ប្អូនប្រជាពលរដ្ឋ ចំនួន៧៩គ្រួសារ ស្មើរនឹង៨១ក្បាលដី ។

លោកឧកញ៉ា លាស់ ថេតរ៉ាម្ម៉ា បានបំភ្លឺជូនថា ក្រុមហ៊ុនរបស់លោក បានឈូសឆាយធ្វើផ្លូវ ប្រវែង៥៥០០ម៉ែត្រ ទទឹង២០ម៉ែត្រ ដោយចំណាយថវិកាផ្ទាល់ខ្លួន ៥៥.០០០ដុល្លា ដែលជាការចូលរួមកសាងប្រទេស ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំនាវាកម្ពុជា ។ ហើយខ្ញុំបាទ សូមបញ្ជាក់សារជាថ្មីម្តងទៀតថា ចំពោះទីតាំងដីដែលបានស្នើសុំចំនួន៧០៨ហិកតានោះ គឺយកមករៀបចំហេដ្ឋារចនាសម្ពន្ធ័មូលដ្ឋាន រួមមាន ផ្លូវថ្នល់ក្រាលគ្រោះក្រហមចំនួន១៩ខ្សែប្រវែង៤២គីឡូ៨០០ម៉ែត្រ កសិដ្ឋានបណ្តុះកូនឈើ សួនច្បារ រមណីដ្ឋានទេសចរណ៍ ទំនប់បង្ហៀរចំនួន៣កន្លែងប្រវែង៦០ម៉ែត្រកាត់តាមដងស្ទឹងសែននិងរង្វងមូលចំនួន៣កន្លែង នៅលើផ្ទៃ៧០៨ហិកតា ស្ថិតនៅចំណុច A  អាប់សុីស:47 1526.9 អដេណេ 15 78 320 ចំណុចB អាប់សុីស:473415.6អដេណេ1578304 ចំណុចF អាប់សុីស:473443.2 អដេណេ1574350 ចំណុចG អាប់សុីស:471530 អដេណេ:1573003 ស្ថិតភូមិសាស្ត្រ ភូមិស្រអែម ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ហើយគម្រោងសាងសង់នេះ មានទឹកប្រាក់ប្រមាណ៥០០,០០០ដុល្លារអាមេរិក(ប្រាំសែនដុល្លារ)ដែលជាថវិកាផ្ទាល់ខ្លួនក្នុងការចូលរួមជួយក៏សាងជាតិ ។

ចំពោះការផលប៉ះពាល់ ក្នុងការសាងសង់ផ្លូវនេះ គឺសាងសង់ផ្លូវមេ នៅខ្សែទី១ដែលប៉ះពាល់ដីកម្មសិទ្ធ

របស់ប្រជាពលរដ្ឋ ចំនួន៣គ្រួសារ ស្មើរនឹងផ្ទៃដីទំហំ២០ម គុណនឹង៤៥០ម .រីឯចំណែក៧គ្រួសារទៀត មិនទាន់បានផ្តល់ ឯកសារណាមួយ ដល់ក្រុមហ៊ុននោះទេ ក្នុងនោះក្រុមហ៊ុនខ្ញុំបាទ រងចាំទទួលការដោះស្រាយជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា ហើយក្រុមហ៊ុនខ្ញុំបាទ មិនឲ្យប្រជាពលរដ្ឋណាម្នាក់ទឹកភ្នែក ដោយសារតែគម្រោង អភិវឌ្ឍន៍នេះឡើយ ។

លោកឧកញ៉ា លាស់ ថេតរ៉ាម្ម៉ា បានបញ្ជាក់បន្ថែមថា លោក និងខិតខំប្រឹងប្រែងរកដំណោះស្រាយជាមួយប្រជាពលរដ្ឋ ដើម្បីបង្រួមទំនាស ពង្រីកការដោះស្រាយ ឈរលើគោលនយោបាយ ឈ្នះ!ឈ្នះ!  របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ជាចុងក្រោយលោកឧកញ៉ា លាស់ ថេតរ៉ាម្ម៉ា ប្រធានក្រុមហ៊ុនសហគមន៍អភិវឌ្ឍន៍ជាតិ Co.Ltd បាន និងសំណូមពរទៅអាជ្ញាធរស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជួយទប់ស្កាត់ចំពោះជនខិលខូចដែលកាប់រុករានទន្ទ្រាន ទៅលើដីគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន  ដែលបច្ចុប្បន្នក្រុមហ៊ុនបាន និងកំពង់កាន់ភ្ជាប់ នូវគោលជំហរដោះស្រាយ តាមគោលការច្បាប់៕

ជុំវិញបញ្ហាខាងលើអង្គភាពយើងបាន សុំការបកស្រាយបញ្ជាក់ពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ តាមរយៈ whatsapp នៅព្រឹកថ្ងៃទី១៩ ខែមីនា ២០១៩ តែមិនទទួលបានការឆ្លើយតបអ្វីទាំងអស់។ អង្គភាពយើងនិងផ្សាយជូនលម្អិតជាបន្តបន្ទាប់ទៀត ប្រសិនបើមានការបកស្រាយបំភ្លឺ ពីអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដើម្បីអោយមហាជនអស់មន្ទិលសង្ស័យ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ