ព្រឹតិ្តការណ៍ថ្មីៗ

អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការ សម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម ជួបពិភាក្សាស្វែងរកដំណោះស្រាយករណីទាមទាររបស់ កម្មករនិយោជិតនៃក្រុមហ៊ុន W&D

6 ខែ មុន 18 តូ សុផល

រាជធានីភ្នំពេញ ៖ កំណត់ហេតុ សី្តពីកិច្ចប្រជុំសម្របសម្រួល និង ដោះស្រាយករណីកូដកម្ម បាតុកម្មក្រុមហ៊ុន ដាប់ប៊ែលយូ អែនដ៍ ឌី (កម្ពុជា) W&D ។ ថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នេះ នៅអគ្គលេខាធិការដ្ឋាន នៃគណៈ កម្មការ សម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា មានកិច្ចប្រជុំស្តីពីការជួបពិភាក្សាស្វែងរកដំណោះស្រាយករណីទាមទាររបស់ កម្មករនិយោជិតនៃក្រុមហ៊ុន ដាប់ប៊ែលយូ អែនដ៍ ឌី (កម្ពុជា) ក្រោម អធិបតី ភាព ឯកឧត្តម ហែម ហឿន អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា ។

I.សមាសភាពចូលរួមៈ (សូមជូនភ្ជាប់បញ្ជីវត្តមានមកជាមួយ)
II.របៀបវារៈ ប្រជុំពិភាក្សាស្វែងរកដំណោះស្រាយករណីកម្មករនិយោជិតក្រុមហ៊ុន ដាប់ប៊ែលយូ អែនដ៍ ឌី (កម្ពុជា) ។
-ផ្សេងៗ។

III.លទ្ធផល ក្រោយពីឯកឧត្តមប្រធានអង្គប្រជុំមានមតិស្វាគមន៍ ដល់សមាជិកអង្គប្រជុំរួចមក អង្គប្រជុំបានអនុញ្ញាតិឲ្យសមាជិកនៃអង្គប្រជុំទាំងអស់មានមតិ និងបានផ្លាស់ប្តូយោបល់គ្នាយ៉ាងផុសផុល អង្គប្រជុំបានទទួលលទ្ធផលដូចខាងក្រោម៖

១.កម្មករនៅតែរក្សាគោលជំហ័រ និងស្នើសុំឱ្យក្រុមហ៊ុនទទួលនូវសំណើរដែលបានដាក់ជូនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងទៅខុទ្ទ កាល័យ សម្តេចតេជោ នាយករដ្ឋមន្ត្រី (សូមជូនភ្ជាប់ចំណុចទាមទារមកជាមួយ)។

២.លោក HSU SUN FENG ជានាយកក្រុមហ៊ុន ដាប់ប៊ែលយូ អែនដ៍ ឌី (កម្ពុជា) បានលើកឡើងថា ដោយក្រុមហ៊ុនរបស់លោកទទួលរងនូវការខាតបង់ជាច្រើនមកហើយដោយសាការធ្វើកូដកម្ម បាតុកម្មនេះ។ ជាគោលជំហ័រក្រុមហ៊ុននៅតែរក្សាការអនុវត្តតាមនីតិវិធីច្បាប់។

៤.ឯកឧត្តមប្រធានអង្គប្រជុំស្នើសុំឱ្យកម្មករនិយោជិតធ្វើការដោះស្រាយដោយសន្តិវិធីជៀសវាងការធ្វើអំពើ អ្វីដែលនាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ។

គណៈកម្ម ការនឹងព្យាយាមធ្វើការសម្របសម្រួល ដើម្បីរក្សាផលប្រយោជន៍ស្រប់ច្បាប់ ទាំងកម្មករនិយោជិត និងនិយោជក។

កិច្ចប្រជុំបានចប់សព្វគ្រប់នៅវេលាម៉ោងដប់ប្រាំមួយ និងម្ភៃនាទី នៅថ្ងៃខែឆ្នាំដដែល ក្រោមបរិយាកាសរីករាយ និងស្និតស្នាល ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ