ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ជនសង្ស័យ៣នាក់ ករណី រក្សាទុកនិងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

7 ខែ មុន 54 តូ សុផល

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនសង្ស័យ៣នាក់ករណីគ្រឿងញៀន នៅវេលាម៉ោង 20និង00នាទីថ្ងែទី ១៩ មិនា ២០១៩ នៅចំណុចមុខធានាគារឯកជនប្រាសាក់​ ផ្លូវជាតិលេខ4​​ ភូមិព្រៃព្រីងជេីង2​ សង្កាត់​ ចោមចៅ3 ខណ្ឌពោធិ៍​សែនជ័យ ។

ដោយកំលាំង​សន្តិសុខ និងកំលាំងអន្តរាគមន៍​ បានល្បាតក្នុងមូលដ្ធានដេីម្បីទប់ស្កាត់បទល្មេីស​ដែលកេីតឡេីងក្នុងមូល​ដ្ធានបានឃាត់ខ្លួនជនសង្ស័យបាន ៣នាក់ ករណីរក្សាទុកនិងប្រេីប្រាស់​ខុសច្បាប់នូវសារធាតុញៀន។

វត្ថុតាំងចាប់យកមាន​ ម្សៅក្រាមពណ៍សថ្លា​ចំនួន​ 1កញ្ចប់តូច​។

ជនសង្ស័យទី១ឈ្មោះ បេ​ ធា​ ​ ភេទប្រុស​ អាយុ​24ឆ្នាំមុខរបរកម្មករសំណង់ ស្នាក់នៅការដ្ធានសំណង់នៅជិតAeon2​ ភូមិ​ បឹងប៉ាយ៉ាប​ សង្កាត់ភ្នំពេញថ្មី​ ខណ្ឌសែនសុខ​ ​ រាជធានីភំ្នពេញ។​

ជនសង្ស័យទី២ឈ្មោះ​ វ៉ាន​ ពេជ្រ​ ភេទប្រុស អាយុ19ឆ្នាំ​ ​មុខរបរ​កម្មករសំណង់ ស្នាក់នៅការដ្ធានសំណង់នៅជិតAeon2ភូមិ​ បឹងប៉ាយ៉ាប​ សង្តាក់​ ភ្នំពេញថ្មី​ ខណ្ឌ​ ​សែនសុខ ខណ្ឌសែនសុខ ។

ជនសង្ស័យទី៣ឈ្មោះ​ អៀន​ វីយ៉ូ​ ភេទប្រុស​ អាយុ២0ឆ្នាំ​ មុខរបរ​កម្មករសំណង់​ ស្នាក់នៅការដ្ធានសំណង់នៅជិតAeon2​ ភូមិបឹងប៉ាយ៉ាប​ សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យបានបញ្ចូនមកកាន់ប៉ុស្តិ៍នគរបាលចោមចៅទី៣ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន ដេីម្បីបញ្ចូលមកអធិការដ្ធាននគរបាលខណ្ឌពោធិ៍សែនជ័យ​ចាត់ការតាមនិតិវិធី៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ