ព្រឹតិ្តការណ៍ថ្មីៗ

អតីតមន្ត្រីជាន់ខ្ពស់ បក្សប្រឆាំង ៥រូបទៀត ត្រូវបានប្រមុខរដ្ឋ ស្ដីទីផ្ដល់ សិទ្ធិធ្វើនយោបាយ ឡើងវិញ

7 ខែ មុន 139 តូ សុផល

ភ្នំពេញ៖ លោក អ៊ូ ច័ន្ទរ័ត្ន, លោកស្រី ទេព សុទ្ធី, លោក កង គឹមហាក់, លោក ជីវ កត្តា, និង លោក ច័ន្ទ សិលា

ត្រូវបានសម្ដេច សាយ ឈុំ ប្រមុខរដ្ឋស្ដីផ្ដល់ សិទ្ធិធ្វើនយោបាយឡើងវិញ។

សូមរំលឹកថា លោក អ៊ូ ច័ន្ទរ័ត្ន និង អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ចំនួន៤រូប ផ្សេងទៀតបាន ដាក់ពាក្យសុំសិទ្ធិ ធ្វើនយោបាយឡើងវិញ ទៅក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩។

រហូតមក ដល់ពេលនេះ មានអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្ស សង្រ្គោះជាតិ ចំនួន៩រូប ដែលត្រូវបានព្រះមហាក្សត្រ និងប្រមុខរដ្ឋស្តីទី ផ្តល់នីតិសម្បទាន យោបាយឡើងវិញ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ