ព្រឹតិ្តការណ៍ថ្មីៗ

ថ្ងៃនេះ! សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បង្ក្រាប២ករណីផ្សេងគ្នា ពាក់ព័ន្ធនិងគ្រឿងញៀន

7 ខែ មុន 350 តូ សុផល

ភ្នំពេញ៖ ដោយមានការបញ្ជាពី លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំបញ្ជាកម្លាំង ដោយ លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ កម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បានធ្វើការបង្ក្រាប២ករណីផ្សេងគ្នាពាក់ គ្រឿងញៀន កាលពីវេលាម៉ោង ១៤និង ២០នាទីថ្ងែទី ១៩ មិនា ២០១៩ នៅចំណុចមុខបន្ទប់ជួលផ្លូវបេតុង​ ភូមិត្រពាំងថ្លឹង១​ សង្កាត់​ ចោមចៅ១​ ខណ្ឌពោធិ៍​សែនជ័យ ឃាត់​ខ្លួនមនុស្ស៣នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

លោកវរសេនីយ៍ឯក យឹម សារ៉ាន់ ប្រាប់អោយដឹងថា ជនសង្ស័យទី១ ឈ្មោះ ឆាយ​ លីម៉េង​ ​ ភេទប្រុស​ អាយុ​21ឆ្នាំមុខរបរកម្មកររោងចក្រ​  ស្នាក់នៅបន្ទប់ជួល​ ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភំ្នពេញ។

ទី២ ឈ្មោះ​ ផល​ ផាត​ ភេទប្រុស អាយុ២៧ឆ្នាំ​ ​មុខរបរ​កម្មរោងក្រ ស្នាក់នៅភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៏សែនជ័យ ។

ទី៣ ឈ្មោះ​ ហឿន​ សុខុម​ ភេទស្រី​ អាយុ២៨ឆ្នាំ​   មុខរបរ​ មិនពិតប្រាកដ​ ស្នាក់នៅបន្ទប់ជួល​ ភូមិត្រពាំងថ្លឹង១​ សង្កាត់​ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ។

ករណីទី២ នៅវេលាម៉ោង១៤ និង០០នាទីថ្ងែទី ១៩ មិនា ២០១៩ នៅចំណុចមុខបន្ទប់ជួលផ្លូវបេតុង​ ភូមិត្រពាំងថ្លឹង១​ សង្កាត់​ ចោមចៅ១​ ខណ្ឌពោធិ៍​សែនជ័យ ឃាត់​ខ្លួនមនុស្ស២នាក់ ករណីជួញដូរគ្រឿងញៀន។

ជនសង្ស័យទី១ ឈ្មោះ រស់​ រ៉ូ​ ​ ភេទប្រុស​ អាយុ​១៩ឆ្នាំមុខរបរកម្មកររោងចក្រ​  ស្នាក់នៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ (ជួញដូរ) ៤កញ្ចប់តូច។

ទី២ ឈ្មោះ​ ភួង​ វណ្ណះ​ ភេទប្រុស អាយុ២៥ឆ្នាំ​ ​មុខរបរ​មិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៏សែនជ័យ (ជួញដូរ១កញ្ចប់ធំ​និង១កញ្ចប់តូច)។

វត្ថុតាងដកហូតមាន៖ក្រាមសថ្លាចំនួន៦កញ្ចប់ ៥កញ្ចប់តូចនិង១កញ្ចប់ធំ​។

បច្ចុប្បន្នជនសង្ស័យខាងលើ បានបញ្ចូនមកកាន់អធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រងចាំឡើងតុលារការចាត់ការតាមនិតិវិធី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ