ព្រឹតិ្តការណ៍ថ្មីៗ

ឆក់ទូរស័ព្ទ​ពីយុវតីម្នាក់​ កំពុងដើររកទិញខោអាវ​ ក្នុងផ្សារស្ទឹងមានជ័យថ្មី បានសម្រេច​ នាំគ្នារត់គេច ចៃដន្យប៉ូលិសប៉ុស្តិ៍ស្ទឹងមានជ័យ១​ ដេញចាប់​វាយខ្នោះបានម្នាក់!

8 ខែ មុន 68 តូ សុផល

រាជធានីភ្នំពេញ​ ៖ យុវតីម្នាក់ទៅផ្សារទិញខោអាវ តែមិនទាន់បានទិញផង​ ទេីបតែយកម៉ូតូទៅផ្ញេីហេីយដេីរចូលក្នុងផ្សារ ស្រាប់តែត្រូវបានជនសង្ស័យ២នាក់ ដើរចូលទៅក្បែរ ធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ ម៉ាកអាយហ្វូនសិចផ្លើស (IPhone 6Plus) ដែលនាងកំពុងកាន់នៅជាប់ដៃ ហើយបាននាំគ្នារត់គេចខ្លួន ទេីបនាងស្រែកចោរៗ​ តែត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី១​ ដែលឈរយាមនៅតូបលក់មាសក្បែរនោះ​ ជួយអន្តរាគមន៍​ដេញចាប់ឃាត់ខ្លួនបានជនសង្ស័យម្នាក់ រួចហៅកម្លាំងអោយមកយកទៅសាកសួរបន្តនៅស្នាក់ការប៉ុស្តិ៍ និងយកទូរស័ព្ទបានមកវិញដែរ​ ចំណែកឯបក្ខពួកម្នាក់ទៀត​ បានរត់គេចខ្លួនបាត់ស្រមោល​ ។

ករណីលួចមានស្ថានទម្ងន់ទោស (ឆក់យកទូរស័ព្ទដៃ) ខាងលេី​នេះ​ បានកេីតឡេីងកាលពីវេលាម៉ោង១១:៣០នាទីថ្ងៃត្រង់​ ថ្ងៃចន្ទ ១៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ នៅចំណុចក្នុងផ្សារស្ទឹងមានជ័យថ្មី ផ្លូវលេខ២១៧ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យឈ្មោះ តី កក្កដា ហៅ ទិត្យ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ៤០៣ ផ្លូវលេខ២៧(បុរីសូនី) ភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន មានផ្ទុកសារធាតុញៀន) ។

ជនរងគ្រោះឈ្មោះ ពៅ ស្រីនិច ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មុខរបរ កម្មការនីរោងចក្រ ។

​​វត្ថុតាងចាប់យក ៖ ទូរស័ព្ទដៃ០១គ្រឿងម៉ាកអាយហ្វូនសិចផ្លើស (IPhone 6Plus) ពណ៍មាស (ជារបស់ជនរងគ្រោះ) ។

​លោកអនុសេនីយ៍ឯក​ ម៉ៅ​ សាវឿន​ នាយប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី១ បានអោយដឹងពីដំណើររឿងថា កាលពីវេលាម៉ោង១១:៣០នាទីថ្ងៃត្រង់​ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ជនរងគ្រោះឈ្មោះ ពៅ ស្រីនិច បានជិះម៉ូតូ០១គ្រឿងម៉ាកនិច ពណ៍ស មកផ្ញើនៅកន្លែងផ្ញើម៉ូតូក្នុងផ្សារស្ទឹងមានជ័យថ្មី ផ្លូវលេខ២១៧ ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ រួចដើរចូលទៅក្នុងផ្សារដើម្បីទិញខោអាវ ដោយមានកាន់ទូរស័ព្ទដៃ០១គ្រឿង ម៉ាកអាយហ្វូនសិចផ្លើស (IPhone 6Plus) នៅក្នុងដៃ ពេលនោះជនសង្ស័យ ២នាក់ ឈ្មោះ តី កក្កដា ហៅ ទិត្យ និងឈ្មោះ ស្មី បានដើរចូលទៅក្បែរជនរងគ្រោះឈ្មោះ ពៅ ស្រីនិច ធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ ហើយបាននាំគ្នារត់គេចខ្លួន ខណៈនោះជនរងគ្រោះឈ្មោះ ពៅ ស្រីនិច បានស្រែកឆោឡោឡើង ទន្ទឹមកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ ដែលឈរយាមនៅតូបលក់មាសក្បែរនោះ​ ក៏បានដេញចាប់ឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ តី កក្កដា ហៅ ទិត្យ យកមកស្នាក់ការនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ ធ្វើការសាកសួរ ចំណែកជនសង្ស័យឈ្មោះ ស្មី បានរត់គេចខ្លួនបាត់ស្រមោល ។

​បច្ចុប្បន្នជនសង្ស័យឈ្មោះ តី កក្កដា ហៅ ទិត្យ ត្រូវបានសមត្ថកិច្ចធ្វេីការឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕​ (ដោយបងម៉េង​)

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ