ព្រឹតិ្តការណ៍ថ្មីៗ

អាក្រក់មែន! នាយករងសាលាឯកជនម្នាក់ រំលោភកូនសិស្សខ្លួនឯង ក្នុងបន្ទប់ការិយាល័យ និងក្នុងផ្ទះសំណាក់

5 ខែ មុន 443 តូ សុផល

ភ្នំពេញ ៖ គ្រូបង្រៀនម្នាក់ និងជានាយករងផងដែរនោះ ត្រូវបានសមត្ថកិច្ចចុះទៅឃាត់ខ្លួន

បន្ទាប់ពីទទួលបានពាក្យបណ្តឹង ពីបទល្បួងកូនសិស្សស្រីមិនទាន់គ្រប់អាយុយកទៅរំលោភនៅក្នយងបន្ទប់ការិយាល័យ និងនៅក្នុងបន្ទប់ផ្ទះសំណាក់រួចមកនោះ។

បើតាមសមត្ថកិច្ចបញ្ជាក់ថា ក្មេងស្រីរងគ្រោះ ត្រូវជនសង្ស័យល្បួង យកទៅរំលោភ នៅផ្ទះសំណាក់ភ្នំមាស តាមផ្លូវជាតិលេខ៣ ស្ថិតនៅភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្មេងស្រីរងគ្រោះ អាយុ១៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្ស មានទីលំនៅរាជធានីភ្នំពេញ ចំណែកជនសង្ស័យ ឈ្មោះ ចិន មករា ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរគ្រូបង្រៀន ជានាយករងសាលាភាសាអង់គ្លេសភាសា​សាស្ត្រ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានឃាត់ខ្លួន នៅថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង ០៩ ព្រឹក។

សមត្ថកិច្ច បានឲ្យដឹងថា កាលពីដំបូងជនសង្ស័យជាគ្រូបង្រៀន បានជិះម៉ូតូឌុបក្មេងស្រីរងគ្រោះ ចូលទៅជួលបន្ទប់ រួចនិយាយលួងលោមក្មេងស្រីរងគ្រោះ ហើយបានធ្វើសកម្មភាព រំលោភសេពសន្ថវ: បានសម្រេចមួយលើក ហើយនិយាយគំរាមក្មេងស្រីរងគ្រោះថា ទៅវិញកុំនិយាយប្រាប់ក្រុមគ្រួសារ និងអ្នកដទៃ បើហ៊ានប្រាប់គេសម្លាប់ចោល ដូចកាលនិយាយគម្រាមលើកទីមួយដែរ។

សមត្ថកិច្ចបន្តថា កាលពីវេលាម៉ោង ៥ និង ៤០នាទីល្ងាចថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៨ មានករណីក្មេងស្រីម្នាក់ ត្រូវជនសង្ស័យល្បួង យកទៅរំលោភ នៅផ្ទះសំណាក់ភ្នំមាស តាមផ្លូវជាតិលេខ៣ ស្ថិតនៅភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ លុះដល់ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ១២ និង ១៥នាទី កន្លងទៅ ជនសង្ស័យបានទូរស័ព្ទហៅក្មេងស្រីរងគ្រោះ ឲ្យ ទៅជួយរៀបចំឥវ៉ា់ន់នៅក្នុងសាលា ពេលក្មេងស្រីរងគ្រោះទៅដល់ ជនសង្ស័យបាននាំចូលក្នុងបន្ទប់ការិយាល័យ រួចធ្វើសកម្មភាពចាប់រំលោភសេពសន្ថវ: លើក្មេងស្រីរងគ្រោះ បានសម្រេចមួយលើកទៀត ហើយនិយាយគំរាមសម្លាប់បើសិនហ៊ាននិយាយប្រាប់គេឱ្យដឹង។

លុះដល់ថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង ១៦ និង ៣០នាទី ក្រុមគ្រួសាររបស់ក្មេងស្រីរងគ្រោះ មានការសង្ស័យឃើញ ក្មេងស្រីរងគ្រោះ មានសភាពស្ងៀមស្ងាត់ សំងំតែក្នុងបន្ទប់ ហើយនិយាយថា ចង់តែស្លាប់ ទើបក្រុមគ្រួសារ បាននាំគ្នាសួរនាំ ទើបក្មេងរងគ្រោះប្រាប់រឿងរ៉ាវដល់ឪពុកម្តាយ និងក្រុមគ្រួសារបានដឹង។

ក្រោយមកនៅថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៩ ម្តាយបង្កើតរបស់ក្មេងស្រីរងគ្រោះ បាននាំក្មេងស្រីរងគ្រោះ មកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងពង្រ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍។

រហូតដល់ថ្ងៃខែឆ្នាំដដែល វេលាម៉ោង ០៩ ព្រឹក សមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ បានត្រង់ចំណុចសាលាភាសាសាស្ត្រ ស្ថិតនៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ រួមនឹងវត្ថុតាង ម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ និងទូរស័ព្ទដៃម៉ាកណូគា ចុចពិល ពណ៌ក្រហមលាយខ្មៅ យកមកធ្វើការសាកសួរនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងពង្រ ដើម្បីកសាងសំណុំរឿង បញ្ចូនទៅសាលាដំបូង រាជធានីភ្នំពេញ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!