ព្រឹតិ្តការណ៍ថ្មីៗ

ប្រជាពលរដ្ឋរងគ្រោះដោយភ្លេីងឆេះផ្ទះ​ចំនួន ៥០គ្រួសារ​នៅ​សង្កាត់ស្ទឹងមានជ័យ​ទី២ ទទួលអំណោយមនុស្សធម៌ជាលេីក​ទី​ ២​ ពីកាកបាទក្រហមកម្ពុជា

3 ខែ មុន 15 តូ សុផល

(ភ្នំពេញ)​ ៖ នាព្រឹកថ្ងៃអង្គារ​ ១៤កេីត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៨​ ខែមីនា​ ឆ្នាំ​២០១៩​ នេះ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានចាត់ឱ្យក្រុមការងារចុះសួរសុខទុក្ខ​ និងផ្តល់អំណោយជាលេីកទី​ ២​ ដេីម្បីជួយ​សម្រាលការលំបាកដល់ប្រជាពលរដ្ឋរងគ្រោះដោយភ្លេីងឆេះផ្ទះចំនួន​ ៥០គ្រួសារ​ (ស្មេីនឹង​ ៤៨ខ្នងផ្ទះ)​ កាលពីថ្ងៃទី ១៧​ ខែមីនា​ ឆ្នាំ២០១៩ ស្ថិតនៅក្រុម៩ ភូមិព្រែកទាល់១​ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខា​ធិការរងទី ១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍​របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ​ និងសម្តែងការសោកស្តាយ​ ដែលឧបទ្ទវហេតុភ្លេីងឆេះផ្ទះបានបំផ្លាញទីជម្រកនិងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋរងគ្រោះ។ ជាមួយគ្នានេះ លោកជំទាវ បាន​ពាំនាំនូវការអំពាវនាវពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់ប្រជាពលរដ្ឋទាំងអស់​ត្រូវប្រុងប្រយ័ត្នចំពោះចរន្តអគ្គិសនី ធុងហ្គាស់​ ឬភ្លេីងចង្ក្រាន្ត​ ដែលអាចបង្កគ្រោះអគ្គិភ័យដូចករណីខាងលេី​ ក៏ដូចជាគ្រោះមហន្តរាយធម្មជាតិនានាដែលបង្កឡេីងដោយ​បម្រែបម្រួលអាកាសធាតុ។ ទន្ទឹមនឹងនេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ សូមផ្តាំផ្ញេីលេីកទឹកចិត្តដល់ប្រជាពលរដ្ឋរងគ្រោះទាំងអស់​ ត្រូវបន្តប្រកបរបរចិញ្ចឹមជីវិត​ ពង្រឹងស្មារតី​ និងកម្លាំង​ដេីម្បីស្តារជីវភាពគ្រួសារឡេីងវិញ​ ហេីយត្រូវរក្សាអនាម័យក្នុងការរស់នៅ​ជៀសវាងកេីតមានជំងឺផ្សេងៗ។

ប្រជាពលរដ្ឋរងគ្រោះទាំងអស់​ បានថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅចំពោះ​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់គិតគូរ​ ជួយសម្រាលទុក្ខ​លំបាកប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត​ដោយ​គ្មានការរេីសអេីង​ មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ។ ប្រជាពលរដ្ឋ​ ក៏សូមអរគុណដល់អាជ្ញាធរមូលដ្ឋាន​ អ្នកជិតខាង​ និងសប្បុរសជននានា​ ដែលបានជួយឧបត្ថម្ភ​ និងជ្រោមជ្រែងដល់​ការរស់នៅក្នុងស្ថានភាពលំបាកនេះដែរ។

សូមបញ្ជាក់ថា​ បន្ថែមពីលេីអំណោយរបស់សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ​ ដែលបានផ្តល់ជូនកាលពីថ្ងៃម្សិលម៉ិញនេះ​ កាកបាទក្រហមកម្ពុជាថ្នាក់កណ្តាល​ បានផ្តល់ជូនគ្រួសារនីមួយៗរួម​មាន​ ៖​ អង្ករ​ ៣០គីឡូក្រាម​ មី១កេស​ ត្រីខ១០កំប៉ុង​ ឃីត(មុង​ ភួយ​ សារុង​ ក្រមា)​ ២កញ្ចប់​ តង់​ ១ផ្ទាំង​ និងថវិកាមួយចំនួន៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!