ព្រឹតិ្តការណ៍ថ្មីៗ

គ្រាន់តែដើមឆ្នាំ២០១៩នេះ កំពង់ចាម មានករណីអគ្គិភ័យ ១១លើក

3 ខែ មុន 47 តូ សុផល

កំពង់ចាម៖ នាព្រឹកថ្ងៃអង្គារ ១៤កើត ខែផល្គុន ឆ្នាំច សំរិទ្ធឹស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ដែលស្ថិតនៅភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានប្រារព្ធពិធីអបអរសាទរទិវាជាតិ បង្ការនិងពន្លត់អគ្គីភ័យលើកទី៣ សំរាប់ខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត មន្ត្រីសាលាខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ មន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ ប្រជាពលរដ្ឋ និងសិស្សានុសិស្សសរុប ចំនួន១,២១៨នាក់។

ជាកិច្ចចាប់ផ្តើមលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត បានអានរបាយការណ៍ស្វាគមន៍ និងបានធ្វេីសេចក្តីីរាយការណ៍ អំពីសភាពការណ៍គ្រោះអគ្គីភ័យ ដែលកើតមានឡើង ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ឆ្នាំ២០១៨ មាន៣៤លេីក បណ្តាលឱ្យឆេះផ្ទះ២៨ខ្នងក្នុងនោះឆេះឡថ្នាំចំនួន០២ កុដ្ឋ០៣ ព្រះវិហារ០១ សាលមហាស្រប០១ សាលាឃុំ០១។

ដោយឡែកនៅដើម ឆ្នាំ២០១៩ គ្រោះអគ្គីភ័យ កេីតមាន១១លេីក បណ្តាលឱ្យឆេះផ្ទះ២៨ខ្នងក្នុងនោះឆេះកុដ្ឋចំនួន០១និងឡថ្នាំចំនួន០១។

លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថា បច្ចុប្បន្នយេីងមាន រថយន្តពន្លត់អគ្គិភ័យសរុបចំនួន១៥គ្រឿង ក្នុងនោះរថយន្តកែច្នៃ០១គ្រឿង បានធ្វេីការបែងចែក ទុកនៅស្នងការដ្ឋាន០៣គ្រឿង, ប្រគល់ជូនអធិកាដ្ឋាននគរបាលស្រុកស្រីសន្ធរ ០២គ្រឿង, ស្រុកបាធាយ ០២គ្រឿង ស្រុកព្រៃឈរ០២គ្រឿង ចំណែកស្រុក៦ទៀត ទទួលបាន ១គ្រឿង ក្នុង១ស្រុក និងបានរាយការណ៍បញ្ជាក់ជូនអំពីកិច្ច ប្រតិបត្តិការរបស់កងកម្លាំងជំនាញ និងអំពីវិធានការ បង្ការទប់ស្កាត់គ្រោះអគ្គិភ័យជូនដល់អង្គពិធី ហើយនាពេលខាងមុខនេះ និងមានការៀបចំបើកវគ្គ បំប៉នជំនាញពន្លត់អគ្គីភ័យដល់មន្រ្តីនៅតាមបណ្ដាស្រុក ក្រុង ទាំង១០ ដែលក្នុង១ស្រុក ក្រុង មានចំនួន០៦នាក់ ផងដែរ។

បន្ទាប់មកក៏មានការបង្ហាញពីសកម្មភាពជួយ អន្តរាគមន៍ពន្លត់អគ្គីភ័យមានលក្ខណៈសាមញ្ញ ដោយប្រើប្រាស់ភួយជ្រលក់ទឹក បំពង់ពន្លត់អគ្គីភ័យ ដែលជាវិធីសាស្រ្តសង្គ្រោះបឋមក្នុងពេលមានគ្រោះអគ្គីភ័យ និងការប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ចេញជួយអន្តរាគមន៍ពេលមានគ្រោះអគ្គីភ័យកេីតឡេីងដោយមានការចូលរួមពីសិស្សានុសិស្សនិងកម្មកររោងចក្រ។

ចប់ការសម្តែងរបស់មន្រ្តីជំនាញនិង សិស្សានុសិស្សនិងកម្មកររោងចក្រ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ត បានមានមតិអបអរសាទរ និងកោតសរសើរ ចំពោះកងកម្លាំងនគរបាលដែលកន្លងមក បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការជួយអន្តរាគមន៍ពន្លត់អគ្គីភ័យជូនបងប្អូនប្រជាពលរដ្ឋបានទាន់ពេលវេលា នៅពេលមានគ្រោះអគ្គីភ័យកើតឡើងម្តងៗ ។

ឯកឧត្តម បានបញ្ជាក់អំពីអត្ថន័យនៃទិវាជាតិបង្ការ និងពន្លត់អគ្គីភ័យ មាន០៣ចំណុចគឺៈ
-ឱ្យយល់ដឹងអំពីគ្រោះមហន្តរាយដែលបង្ក ដោយគ្រោះអគ្គីភ័យ
-ឱ្យយល់ដឹងអំពីវិធីសាស្ត្រសាមញ្ញៗ ក្នុងការ ជួយអន្តរាគមន៍ពេលមានគ្រោះអគ្គីភ័យ មានទ្រង់ទ្រាយតូចៗ និងទ្រង់ទ្រាយធំ។
-ឱ្យយល់ដឹងអំពីកិច្ចប្រតិបត្តិការរបស់កម្លាំងសមត្ថកិច្ច ពាក់ព័ន្ធ និងអំពីវិធានការទប់ស្កាត់គ្រោះអគ្គីភ័យ នៅតាមមូលដ្ឋាន។
ទីបញ្ចប់ឯកឧត្តម សូកោតសរសើរដល់សិក្សានុសិស្សនិងកម្មករ កម្មការនីចូលរួមពន្លត់បឋម ដូចជាពន្លត់ហ្គាស់ដោយភួយជ្រលួកទឹក ប្រើប្រាស់បំពង់ពន្លត់អគ្គីភ័យ ប្រើប្រាស់បាល់ពន្លត់អគ្គីភ័យ
បានផ្តាំផ្ញេីដល់សមាជិក សមាជិកា ទាំងអស់ឱ្យជួយផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋត្រូវបង្កេីនការប្រុងប្រយ័ត្នខ្ពស់​ ចំពោះបញ្ហាអគ្គីភ័យ ដោយបច្ចុប្បន្ន​អាកាសធាតុមានភាពប្រែប្រួល​ ដោយឡើងកម្តៅខ្លាំង​ ដូច្នេះអាចបង្កឱ្យកេីតជាចំហេះ​ និងពិសេសនោះលេីបញ្ហាគ្រោះរាំងស្ងួត​និងសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋទិញបំពង់ពន្លត់អគ្គីភ័យដាក់គេហដ្ឋាន ពាងត្រូវដាក់ទឹកឱ្យពេញ
ដើម្បីពន្លត់បឋមនឹងរាយការជាបន្ទាន់ដល់សមត្ថកិច្ចដើម្បីជួយអន្តរាគមន៍ឱ្យទាន់ពេល៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!