ព្រឹតិ្តការណ៍ថ្មីៗ

បើកឡានធ្លាក់ជ្រោះ ស្លាប់ជនជាតិវៀតណាមម្នាក់ ម្នាក់ទៀតរបួស

3 ខែ មុន 51 តូ សុផល

កោះកុង៖ មានគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង នៅចំណុចអន្ទុងអាំងធំ​ គីឡូូម៉ែត្រលេខ​ ៦១.៦២

​ ផ្លូវជាតិលេខ៤៨​ស្ថិតក្នុងឃុំអណ្តូងទឹក​ស្រុកបូទុមសាគរ​ខេត្តកោះកុង បណ្តាលឲ្យម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស។

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង​១៧និង២០នាទី​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកេីតឡេីងដោយរថយន្តម៉ាក​កាម៉ាស់ ពណ៌ ទឹកក្រូច​ ស្លាកលេខ​វៀតណាម​30M9241​ ដឹកកៅស៊ូចាក់ថ្នល់​ បានបេីកធ្លាក់ជ្រោះ បណ្តាលឲ្យស្លាប់អ្នកបេីកបរម្នាក់ និងរងរបួសព្រូឡានម្នាក់ មូលហេតុមកពីអ្នកបេីកបរខ្វះការប្រុងប្រយ័ត្ន។​

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះស្លាប់ មានឈ្មោះ HO MINH KHANG ភេទប្រុស ​អាយុ៣១ឆ្នាំ សញ្ជាតិ វៀតណាម​ចូលតាមច្រកទ្វារអន្តរជាតិភ្នំដិន ​រីឯជនរងគ្រោះរងរបួសវិញ មានឈ្មោះ ហ្វាង ង៉ុកសុឺង​ភេទប្រុស​អាយុ​ ៥៧ឆ្នាំ​សញ្ជាតិ វៀតណាម​(គ្មានឯកសារជាប់ខ្លួន)​។

កម្លាំងសមត្ថកិច្ចបានជួយសង្គ្រោះ និងរុករកសាកសពដែលធ្លាក់ទៅក្នុងជ្រោះ ហេីយនាំយកឡេីងមកលេីផ្លូវ និងបានប្រគល់ជូនក្រុមហ៊ុនដែលបានមកចាំទទួល៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!