ព្រឹតិ្តការណ៍ថ្មីៗ

នគរបាលខណ្ឌសែនសុខ បញ្ជូនជនសង្ស័យ ១៤នាក់ទៅតុលាការលើសំនុំរឿង៦ករណីផ្សេងគ្នា

3 ខែ មុន 48 តូ សុផល

ភ្នំពេញ៖ ព្រឹកនេះកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ

បាន កសាងសុំនុំរឿងបញ្ជូនខ្លួនជនសង្ស័យ១៤នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីទទួលទោសតាមផ្លូវច្បាប់ក្រោយពីបញ្ចប់ពីការសាកសួរចប់បញ្ជូនកាលពី ម៉ោង០៨និង៣០នាទីព្រឹកថ្ងៃទី ១៩ មិនា ២០១៩ ។

សមត្ថកិច្ចបញ្ជាក់ថាជនសង្ស័យដែលបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញព្រឹកនេះមានពាក់ព័ន្ធចំនួន០៦ករណីផ្សេងគ្នាក្នុងនោះ រក្សាទុកនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ចំនួន០៣ ករណីស្មើមនុស្ស០៨នាក់ប្រើប្រាស់ហឹង្សាដោយចេតនាមួយករណីស្មើមនុស្ស០៣នាក់ អំពើលួច(លួចដែកនិងម៉ូតូ) មាន២ករណីស្មើមនុស្ស០៣នាក់។

គួរបញ្ជាក់ថាជនសង្ស័យទាំង១៤នាក់ដែលបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញព្រឹកនេះគឺត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបបានតាមបណ្តាលមូលដ្ឋានប៉ុស្តិ៍ក្នុងខណ្ឌសែនសុខក្រោយពីបញ្ចប់ពីការសាកសួរក៍បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីទទួល ទោសតាមផ្លូវច្បាប់នាព្រឹកនេះ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!