ព្រឹតិ្តការណ៍ថ្មីៗ

ប៉ះគ្នាបន្តិចបន្ទួចប្រើហិង្សាត្រូវបានសមត្ថកិច្ចឃាត់ខ្លួនទាំង០២នាក់!

8 ខែ មុន 23 តូ សុផល

ភ្នំពេញ៖ កម្លាំល្បាតខណ្ឌសែនសុខសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីហឹង្សាដោយចេតនា(វាយគ្នាទៅវិញទៅមកបណ្តាលឲ្យរបួស)

នៅថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង ២២ និង៤០នាទី នៅចំណុចស្ថានីយ៍ប្រេងលីហៀង ផ្លូវ២០១១កែងផ្ឡូវសម្តេចជាស៊ីម ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថាបានឃាត់ខ្លួនជនសង្ស័យ០២នាក់រួមមានពីរភាគី៖ ភាគីទី១ ចំនួន១នាក់ ឈ្មោះ ហេង ប៊ុនលាភ  ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ១០៥អា ផ្លូវលំ ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) របួសក្បាលដេរ២០ថ្នេរ 

ភាគីទី២  ចំនួន០១នាក់ ឈ្មោះ ឈឿង ចំរៀន ភេទប្រុស អាយុ៣២ឆ្នាំ ជានជាតិខ្មែរ មុខរបរមន្ត្រីក្រសួងធន់ធានទឹក ស្នាក់នៅផ្ទះលេខ៥ ភូមិចំការឱឡឹក សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ (គ្មានសារធាតុញៀន) របួសក្បាលដេរ៨ថ្នេរ និងរបួសលើកញ្ចឹងក ក្បាលជង្គង់ កែងជើង បែកបបូរមាត់  និងចំភ្នែក ។

សម្ភារៈបន្សល់ទុក ៖ ដុំថ្ម០១ដុំ . ដែកប្រហោងជ្រុងប្រវែង១២០សម និងម៉ូតូ០១គ្រឿង ម៉ាកឡែត ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខព្រៃវែង 1M-9718 និងម៉ូតូម៉ាកស១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ1GF-8518 ។

ប្រភពដដែលបានបន្តទៀតថា មុនពេលកើតហេតុ ភាគីទី១ បានជិះម៉ូតូចេញពីផ្សារឈូកមាស ធ្វើដំណើរតាមផ្លូវមកដល់ចំណុចកើត ខាងលើ ក៍ជិះម៉ូតូបុកគ្នាជាមួយភាគីទី២ ហើយភាគីទាំង២បានមានទំនាស់គ្នា និងបានវាយតប់គ្នាទៅវិញទៅមកបណ្តាលឲ្យមានរបួសទាំងសងខាង បន្ទាប់មកកម្លាំងល្បាតប៉ុស្កិ៍គោកឃ្លាង បានធ្វើការល្បាតដល់ចំណុចកើតហេតុងខាងលើ ឃើញហេតុការណ៍ ក៍ធ្វើការឃាត់ខ្លួនភាគីទាំង ០២ យកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង   

បច្ចុប្បន្ន  ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ