ព្រឹតិ្តការណ៍ថ្មីៗ

ទើបតែកូនខ្ចីផង តូចចិត្តសង្ស័យសង្សារសុំចែកផ្លូវទៀត​ គិតអ្វីមិនចេញ​ សម្រេចចិត្ត ប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន នៅស្ពានកោះពេជ្រ

3 ខែ មុន 34 តូ សុផល

រាជធានី​ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ទើបតែកូនខ្ចី តូចចិត្តសង្ស័យសង្សារសុំបែកសម្រេចចិត្តប៉ុនប៉ងលោតទឹកសម្លាប់ខ្លួននៅស្ពានកោះពេជ្រ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ​ចោមរោមមេីល​យ៉ាងច្រេីន​ កាលពីម៉ោង០៤:៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃចន្ទ ទី១៨ ខែមិនា ឆ្នាំ២០១៩ នៅ តាមបណ្តោយផ្លូវសុរាម្រិត ខាងមុខណាហ្គាវើរ ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ នារីវ័យក្មេងម្នាក់ មិនស្គាល់អត្តសញ្ញាណ អាយុវប្រហែល២០ឆ្នាំ បានមកអង្គុយផឹកស៊ី ជាមួយមិត្តភក្តិនៅលើសួនច្បារមុខណាហ្គាវើរ មួយសន្ទុះក្រោយមក ស្រាប់តែប៉ុនប៉ងទៅលោតទឹកសម្លាប់ខ្លួន នៅម្តុំស្ពានកោះពេជ្រ តែសំណាងហើយ បានមិត្តភក្ដិជួយឃាត់ទាន់ពេល​ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ​និងសណ្ដាប់ធ្នាប់ជួយអន្តរាគមន៍ផងដែរ។ 

បន្ទាប់ពីកើតហេតុមិត្តភក្តិនារីរងគ្រោះ បានចាប់អូសឡើងលើម៉ូតូកង់បីឥណ្ឌា ជិះចេញទៅបាត់ទៅ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!