ព្រឹតិ្តការណ៍ថ្មីៗ

Update ដឹងការពិតហើយ! ករណី ឆេះផ្ទះលក់សាំង មនុស្សស្រី២នាក់ស្លាប់ ២នាក់ទៀតរបួស

1 ខែ មុន 234 តូ សុផល

ខេត្តមណ្ឌុលគិរី៖  ថ្ងៃចន្ទ១៤កើត ខែផល្គុនឆ្នាំ ចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមិនាឆ្នាំ២០១៩
នៅវេលាម៉ោង ១៥ និង ៣០នាទី យ៉ាង ហោចណាស់ក្មេងស្រីជម្ទង់ចំនួន០២ នាក់ បានស្លាប់ និងស្រ្តី០២នាក់ រងរបួសកំពង់តែសង្គ្រោះបន្ទាន់ និងផ្ទះចំនួន០៤ខ្នង ត្រូវបានអគ្គិភ័យលេបត្របាក់អស់ទាំងស្រុង ស្ថិតនៅចំណុច ភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌុលគីរី ។

១ – ឈ្មោះ ហ៊ាង សម្ភស្ស ភេទស្រី អាយុ១៧ឆ្នាំ (ស្លាប់)។
២ – ឈ្មោះ ហ៊ាង ស្រីលីន ភេទស្រីអាយុ ១៤ឆ្នាំ (ស្លាប់)។

អ្នករងរបួសស្រាល ចំនួន២នាក់ (ភេទស្រី) ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្ត ដើម្បីសង្គ្រោះបន្ទាន់។
ម្ចាស់ផ្ ទះឈ្មោះ ហ៊ាង សុធី ភេទប្រុសអាយុ៥២ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ។

កិច្ខប្រតិបត្តការខាងលើនេះស្នងការដ្ឋាននគរបាលខេត្ត បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន០៥គ្រឿងនិងបានប្រើទឹកអស់ចំនួន ២៥ឡាន មកពី
១ – រថយន្តរបស់ស្នងការចំនួន៤ គ្រឿង
២ – រថយន្តរបស់អធិការស្រុកពេជ្រាដាចំនួន១គ្រឿង ។

មូលហេតុ : ការផ្ទេរប្រងចូលស៊ីទែន គ្មានលក្ខណបច្ចេកទេស ធ្លាយសាំង ទៅចង្គានហ្គាស់ (ចូលស៊ីទែនរបស់ឈ្មោះ ហ៊ាង សុធី) ប្រភព៖ នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះ អគ្គស្នងការនគរបាលជាតិ

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!