ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់បុរសម្នាក់ ករណីហិង្សាដោយចេតនា និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

9 ខែ មុន 34 តូ សុផល

ភ្នំពេញ ៖ សមត្ថកិច្ចឃាត់បុរសម្នាក់ ករណីហិង្សាដោយចេតនា និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនថ្ងៃអង្គារ ៧ កើត ខែផល្គុន ឆ្នាំចសំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩វេលាម៉ោង២ និង០០នាទី រំលងអាធ្រាត នៅមុខផ្ទះគ្មានលេខ ភូមិព្រែកតាពៅ សង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ ។

ហេតុការណ៍នេះ បង្កឡើយដោយជនសង្ស័យ ឈ្មោះ អាប់ ឌុលរ៉ូហ្សិត ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ និងជនរងគ្រោះឈ្មោះ សួន សុខណូ ភេទ ប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកខារ៉ាអូខេសម្រស់បុប្ផា១ ស្នាក់នៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

ក្រោយពីកើតហេតុរួច ជនរងគ្រោះក៏មកដាក់ពាក្យបណ្តឹងនៅទីស្នាក់ការប៉ុស្តិ៍ព្រែកប្រា។

លុះដល់ម៉ោង១១និង០០នាទី ថ្ងៃដដែល សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ អាប់ឌុល រ៉ូហ្សិត នៅភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ និងត្រួតពិនិត្យ លើខ្លួនជនសង្ស័យរកឃើញ ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ០៤កញ្ចប់ថង់តូច រួចក៏បញ្ជូនជនសង្ស័យ រួមនិងវត្ថុតាងមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ