ព្រឹតិ្តការណ៍ថ្មីៗ

លួចម៉ូតូ៩គ្រឿង ថ្ងៃមុន មិនទាន់បាត់ស្តាយផង បងចោរលួចបាត់មួយគ្រឿងទៀតហើយ លោក អធិការឡើងថ្មី!

3 ខែ មុន 222 តូ សុផល

ភ្នំពេញ៖ ទៀតហើយ! លួចម៉ូតូរបស់ ប៉ូលិស និពលរដ្ឋ៩គ្រឿង នៅស្ទឹងមានជ័យ៣ កាលពីកន្លងទៅមិនទាន់ស្ងាត់ផង ធ្លាយរឿងចោរចូលលួចកាច់ក ម៉ូតូយកទៅបាត់មួយគ្រឿងទៀត នៅផ្ទះជួលដែលមានទីតាំងផ្លូវលេខ៦៩BT ក្រុមទិ៤ ភូមិសន្សំកុសល៤ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពពីជនរងគ្រោះ បានរៀបរាប់ប្រាប់ ធី អិន អិន ថាមុនកើតហេតុខ្លួនចេញទៅចូករួមមង្គលការបងប្អូននៅ ម៉ោង១៥ និង១៥នាទី ថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៩ ដោយចាក់សោរម៉ូតូទុកក្នុងផ្ទះជួលមុខបន្ទប់ លុះត្រឡប់មកវិញ នៅម៉ោង១៩ និង៣០នាទី ស្រាប់តែបាត់ម៉ូតូក៍ផ្អើលឆោឡោរ និងបានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាល បឹងទំពន់។

ជនរងគ្រោះខាងលើមាន ឈ្មោះ ដួង ផានូត ត្រូវជាប្អូនប្រុសបង្កើត ឈ្មោះ ដួង ផានិកភេទស្រី ជាម្ចាស់ម៉ូតូ ។
ម៉ូតូដែលត្រូវចោរលួចនោះ ម៉ាកហុងដាឌ្រីមស៊េរី C125 ស៊េរី 2010 ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1H-8421។

គួររំលឹកដែរថា ចាប់តាំងពី លោក ម៉េង វិមានដារ៉ា ឡើងតំណែងជាអធិការ មក ក្រុមចោរកាច់សោ.កលួចយកម៉ូតូ ហាក់ធ្វើសកម្មភាពញ៉ឹកញ៉ាប់ មិនថាយប់ ឬថ្ងៃក្នុងមូលដ្ឋាន ធ្វើបងប្អូនប្រជាពលរដ្ឋសម្តែងក្តីព្រួយបារម្ភ ថ្ងៃខ្លះលោកចោរថ្លើមធំ ហ៊ានចូលលួចម៉ូតូប៉ូលិសទៀត។

ពលរដ្ឋសំណូមពរដល់ ឧត្តមសេនីយ៍ឯក ស ថេត ស្នងការរាជធានី មេត្តាជួយពិនិត្យ និងបន្ថែមកម្លាំងចុះជួយខណ្ឌមានជ័យផង ព្រោះមួយរយៈចុងក្រោយទេ ក្រុមចោរធ្វើព្យុះធ្វើភ្លៀងណាស់ ជាពិសេស ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មេត្តាចុះពិនិត្យខណ្ឌមានជ័យ ដោយផ្ទាល់ភ្នែក ពាក់ព័ន្ធទីតាំងបនល្បែងគ្រប់ប្រភេទដូចជា៖ ហ្គេមអនឡាញបង្កប់ល្បែងភ្នាល់២៤ម៉ោង កន្ទុលលេខ (ឆ្នោតយួន) បៀអាប៉ោង ជល់មាន់ និង ហ្គេមបាញ់ត្រី ដែលជាចង្រុកនៃគ្រឿងញៀន និងបទល្មើសផ្សេងៗទៀតផង។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!