ព្រឹតិ្តការណ៍ថ្មីៗ

ដំណឹងសោកសៅ! ឆេះផ្ទះលក់សាំង មនុស្សស្រី២នាក់ស្លាប់ ម្នាក់ទៀតរបួស

3 ខែ មុន 1008 តូ សុផល

ខេត្តមណ្ឌលគិរី៖ បឋម៖ យោងតាមរបាយការណ៍របស់ នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ អគ្គស្នងការនគរបាលជាតិ បានបញ្ជាកថា កាលពី វេលាម៉ោង១៩ និង១៦ នាទី ថ្ងៃចន្ទ័១៤កើតខែផល្គុនឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ខែមិនាឆ្នាំ២០១៩ មានករណីអគ្គិភ័យឆាបឆេះផ្ទះលក់សាំងមួយកន្លែង យ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យស្លាប់មនុស្សស្រីចំនួន២នាក់ និងរបួសស្រ្តីពីរនាក់។

ទីតាំងអគ្គិភ័យខាងលើនេះ ស្ថិតនៅក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌុលគីរី។ ក្នុងនោះ ខាងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ប្រើប្រាស់ឡានទឹកចំនួន៨គ្រឿង មកពីគ្រប់ស្រុកជាប់ព្រុំប្រទល់ស្រុកពេជ្រាដា សហការស្នងការខេត្ត មកដល់ម៉ោង២០ និង ១៨នាទី ទើបស្ថានការអគ្គិភ័យខាងលើនេះ គ្រប់គ្រងបានទាំងស្រុង។

ព័ត៌មានលម្អិត TNN នឹងរាយការជូនពេលក្រោយទៀត។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!