ព្រឹតិ្តការណ៍ថ្មីៗ

ផ្តាច់ជីវិត អ្នកលក់បាយសម្ល តាមមុខរោងចក្រ ខណៈដែលកំពុងបើកម៉ូតូសណ្តោងរុឺម៉កដឹកឥវ៉ាន់ត្រឡប់ទៅផ្ទះ

7 ខែ មុន 134 តូ សុផល

ភ្នំពេញ ៖ បុរសម្នាក់ដែលសាច់ញាតិអះអាងថា ជាអ្នកលក់បាយសម្ល តាមមុខរោងចក្រ ខណៈដែលកំពុងបើកម៉ូតូសណ្តោងរុឺម៉ក ដឹកឥវ៉ាន់ត្រឡប់ទៅផ្ទះ

ត្រូវបានរថយន្តកូរ៉េដឹកចេកបើកបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ សាច់ញាតិ ក្រុមគ្រួសារ ទ្រហោយំសោក នឹកស្រណោះដូចជាស្រស់ៗស្តែងពេក កាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវជាតិលេខ៤ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ ។

តាមប្រភពពីក្រុមគ្រួសារនៃសព បានឲ្យដឹងថា ជនរងគ្រោះជាអ្នកលក់បាយ សម្ល តាមមុខរោងចក្រ ខណៈដែល ដឹកឥវ៉ាន់ដឹកតាមម៉ូតូរុឺម៉កវិលទៅផ្ទះវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ បុកជាមួយរថយន្តដឹកចេក ស្លាមភ្លាមៗតែម្តង ដូចជាស្តែងពេក ទើបឃើញមុខ មិនទាន់ដល់ផ្ទះផង ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុម៉ូតូសណ្តោងរុឺម៉កបើកពីកើតទៅលិច វ៉ាជែងរថយន្តខាងមុខ ចូលទៅបំណែកផ្លូវម្ខាងទៀត ត្រូវបានរថយន្តកូរ៉េដឹកចេក ចំណុះ២,៥តោន បើកច្រាសទិស មកបុកចំពីមុខ បណ្តាលឲ្យ អ្នកបើកម៉ូតូធ្លាក់ស្លាប់ភ្លាមៗនៅកន្លែង ឃើញសភាពមិនស្រួល អ្នកបើកបររថយន្ត ចុះរត់គេចខ្លួនបាត់ ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទីសម្រួលចរាចរណ៍ជៀសវាងកកស្ទះ ពិនិត្យស្លាកស្លាមលើសាកសព រួចប្រគល់ជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី រីឯមធ្យោបាយទាំង២ ប្រគល់ជូនទៅការិយាល័យចរាចរណ៍ជើងគោកក្រុងភ្នំពេញ វាស់វែង យកទៅរក្សាទុក កសាងសំណុំរឿងតាមនីតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ