ព្រឹតិ្តការណ៍ថ្មីៗ

រន្ធត់ណាស់ ! ក្រឡាប់រថយន្តផ្ទុះឆេះ របួស១៥នាក់ នៅបាណន់

5 ខែ មុន 680 តូ សុផល

បាត់ដំបង ៖ យ៉ាងហោចណាស់មនុស្ស១៥នាក់បាន រងរបួសធ្ងន់ និងស្រាល ដោយក្រឡាប់រថយន្តបង្កឲ្យផ្ទុះឆេះជាអគ្គីភ័យ ។

ហេតុការណ៍នេះបានកើតឡើង ស្ថិតនៅចំណុចខ្នងភ្នំសំពៅភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង នៅថ្ងៃទី១៨ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១២.០០នាទីថ្ងៃត្រង់។

សេចក្តីរាយការណ៍បានឱ្យដឹងថា រថយន្តដែលក្រឡាប់ បណ្តាលឲ្យឆេះរថយន្តមួយគ្រឿងម៉ាក តាក់កូម៉ា ពណ៌ទឹកប្រាក់ (ខូចខាតទាំងស្រុង) បើកបរដោយឈ្មោះ ម៉ូ អ៊ូរ ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។

បើតាមសមត្ថកិច្ចថា គ្រោះថ្នាក់នេះបណ្តាលឱ្យ រងរបួស ធ្ងន់ ស្រាល មនុស្ស ១៥នាក់។ ហើយមូលហេតុមកពី បើកបរធ្វេសប្រហែស បណ្តាលឲ្យក្រឡាប់តែម្តង៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!