ព្រឹតិ្តការណ៍ថ្មីៗ

រលាយហិនហោចគ្មានសល់ទេ! លោក អ៊ុំ សុវណ្ណភាគ លោក សុង ឃាង និងលោក កែវ សុភគ៌ កំពុងតែសប្បាយ កើប ពីក្រុមឈ្មួញ ដឹកជញ្ជូនឈើ ឆ្លងទៅប្រទេសវៀតណាម

1 ខែ មុន 116 តូ សុផល

ខេត្តមណ្ឌលគិរី៖ ក្រុមឈ្មួញដឹកជញ្ជូនឈើ តាមប្រភេទឡានឡង់គ្រីស័រកែច្នៃ ជាច្រើនគ្រឿង ចេញពីស្រុកអូររាំង ទីរួមក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីឆ្ពោះទៅផ្លូវប៊ូស្រា នឹងកើតទៅ ស្រុកពេជ្រចិន្ដាយកឆ្លងទៅ តាមប៉ុស្តិ៍អំពិល ជាច្រកទ្វេរភាគី កម្ពុជាវៀតណាមយ៉ាងអនាធិបតេយ្យ។

យោងតាម ប្រភពប្រជាពលរដ្ឋ បានប្រាប់ឲ្យដឹងថា ការដឹកជញ្ជូនឈើចេញពីស្រុកអូររាំង រៀងរាល់ថ្ងៃតែម្ដងពុំមានសមត្ថកិច្ច និងអាជ្ញាធរជំនាញពាក់ព័នធ្វើការបង្រាប់ ទប់ស្កាត់ បទល្មើស ឈើខុសច្បាប់ឆ្លងទៅប្រទេសវៀតណាមនោះទេ។តាមប្រភពព័ត៌មានតាម ការសង្កេតមើលថាលោក កែវសុភ័ក្រប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និង លោក អ៊ុំ សុវណ្ណ អគ្គនាយដ្ឋានរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី និង លោក សុង ឃាង ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរីកំពុងតែសប្បាយដាក់កូនចៅចាំរាប់ក្បាលឡាន ដែលដឹកជញ្ជូនឈើឆ្លងទៅប្រទេសវៀតណាម យោងតាមប្រជាពលរដ្ឋនៅខេត្តមណ្ឌលគិរីបានរិះគន់ទៅដល់ប្រធានមន្ទីរបរិស្ថាននិងប្រធានមន្ទីរកសិកម្មនិងខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ថាពួកគាត់មិនដែលឃើញ មានការចុះបង្ក្រាបនោះទេលុះត្រាតែមានកងកម្លាំងរាជអាវុធហត្ថនិងកងកម្លាំងនគរបាលយោធាចុះបង្ក្រាប ហៅពួកគាត់ទៅ បានគាត់ទៅទទួលយកបើឲ្យពួកគាត់ទៅបង្ក្រាប និងដឹកនាំទៅបង្ក្រាបខ្លួន ពុំដែលឃើញម្តងណាឡើយ មិនត្រឹមតែប៉ុណ្ណោះ រាល់ការឡានដឹកជញ្ជូនបទល្មើសព្រៃឈើ ស្ទើរតែជាន់ ស្នាក់ការរបស់បរិស្ថាន និង ស្នាក់ការរបស់មេព្រៃ ទៅហើយ រៀងរាល់ថ្ងៃនេះ។ ព្រោះអីលោកអ្នកធំទាំង ៣ នាក់នេះ មិន យកចិត្តទុកដាក់ បង្ក្រាបនោះទេ លុះត្រាកងកម្លាំងប្រដាប់អាវុធគឺធ្វើការបង្ក្រាបទប់ស្កាត់បានអស់លោកទាំងបីនាក់នេះដាក់កម្លាំងចុះទៅ នឹងគេដែរ ផ្ទុយទៅវិញ ប្រជាពលរដ្ឋនៅក្នុងខេត្តមណ្ឌល គិរីមានការអស់សង្ឃឹមយ៉ាងខ្លាំងទៅលើមុខជំនាញទាំងបីនាក់នេះ ថាមិនដែលឃើញមានការបង្ក្រាបនោះទេបើគេមិនប្ដឹងទេមិនរាយការណ៍ដោយចំពោះ ពួកអស់លោកធ្វើមើលមិនឃើញ។

ប្រជាពលរដ្ឋ នៅក្នុងខេត្ដមណ្ឌលគិរី សូមសំណូមពរដល់ ឯកឧត្តមអភិបាលខេត្ត នៃគណៈអភិបាលខេត្តមណ្ឌលគិរី សូមជួយមើលមន្ត្រី កំហូចទាំងបីនាក់នេះដែលកំពុងតែឃុបឃិតគ្នាជាប្រព័ន្ធនិងក្រុមឈ្មួញ ឆ្លងទៅប្រទេសវៀតណាម យ៉ាងអនាធិបតេយ្យមិនត្រឹមតែប៉ុណ្ណោះ លោកប្រធានមន្ទីរនិងលោកជំនាញខណ្ឌរដ្ឋបាលព្រៃឈើ ដាក់កូនចៅនៅតាមដងផ្លូវហូរហែ ប៉ុន្តែមិនដែលយកចិត្តទុកដាក់ធ្វើការបង្ក្រាបទេប្រហែលជាអស់លោក ទទួលផលប្រយោជន៍ និងលាភសក្ការៈពីក្រុមឈ្មួញនោះទេដឹង។

ជាក់ស្តែង ថ្ងៃទី ១៦ ខែ ៣ ឆ្នាំ ២០១៩ ក្រុមការងារអ្នកសារព័ត៌មានបានចុះផ្ដិតរូបភាពឡានម៉ាកឡុងគ្រីស័រ ដឹកជញ្ជូនឈើចេញពីស្រុកអូររាំង បម្រុងឆ្លងទៅប្រទេសវៀតណាមតាមច្រកទ្វេភាគីនៅច្រករបៀងស្រុកពេជ្រចិន្ដាគេហៅកាត់ថាប៉ុស្តិ៍អំពិល។

អង្គភាពយើង ផ្សាយជាបន្តបន្ទាប់ទៀត ប្រសិនបើមានការបកស្រាយបំភ្លឺពីសមត្ថកិច្ច និង អាជ្ញាធរពាក់ព័ន្ធទាំងអស់ ដើម្បីអោយមហាជនអស់មន្ទិលសង្ស័យ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!