ព្រឹតិ្តការណ៍ថ្មីៗ

យ៉ែម ស្រីពេជ្រ និង រចនា រ៉ាវឌី ដណ្តើមប្តីគ្នា  ក្នុងរឿង “មិត្តប្ញស្យា”

3 ខែ មុន 46 តូ សុផល

ភ្នំពេញ៖ ស្នាដៃថ្មីរបស់ស្ថានីយទូរទស្សន៍លេខ៥រឿងភាគ “មិត្តប្ញស្យា” ដែលនិពន្ធនិងផលិតដោយ

ទូរទស្សន៍នឹងត្រៀមចាក់បញ្ចាំងនាងខាងមុខនេះ ខណៈតួឯកស្រីពីរនាក់ប៉ះគ្នាគឺកញ្ញា យ៉ែម ស្រីពេជ្រ និង រចនា រ៉ាវឌី លេងយ៉ាងជក់ចិត្តតែម្តងក្នុងរឿង “មិត្តប្ញស្យា” ដែលបង្ហាញការដណ្តើមប្តីគ្នាដូចរឿងពិតកើតឡើងក្នុងសង្គមខ្មែរកន្លងមក។

កញ្ញា រចនា រ៉ាវឌី បានថ្លែងក្នុងពិធីជួបជុំជប់លៀងបញ្ចប់ការផលិតកាលពីរាត្រីថ្ងៃទី១៦ មីនា ឆ្នាំ២០១៩ថា រឿងនេះមានរសជាតិថ្មីមួយទៀតសម្រាប់អាជីពស្តែងរបស់នាងគឺតួអង្គស្លូត ស្លូតយកតែមែនទែន រហូតមិត្តភ័ក្កិកៀកកិតជិតខ្លួនឆក់យកប្តីខ្លួនឯងបាត់។ នាងថាបើទោះបីជាកន្លងទៅនាងធ្លាប់ទទួលបានការគាំទ្រខ្លាំងនឹងការសម្តែង តួអង្គបែបកាចឆ្នាសឆ្នើម ប៉ុន្តែងាកមករឿងនេះសាច់រឿងមិនធម្មតាដែរ ហើយនាងហាក់មានទំនុកចិត្តច្រើនសម្រាប់ការសម្តែង។

តួឯកស្រីដែលរងការឈឺចាប់ក្នុងរឿងភាគនេះបានបញ្ជាក់ថា នាងទទួលស្គាល់ថាការសម្តែងបែបកាចគឺមានភាពងាយស្រួលជាង ប៉ុន្តែក្នុងនាមជាតារាសម្តែងក៏មិនអាចជំនាញតែការសម្តែងអត្តចរិកតួអង្គតែមួយមុខទេ។ កាន់តែស៊ីចង្វាក់គ្នាគឺក្រោយពីជួបជាមួយដៃគូសម្តែង ដែលធ្វើឲ្យនាងពេញចិត្តកាន់តែខ្លាំងគឺមានដូចជាកញ្ញា យ៉ែម ស្រីពេជ្រ លោក មុំ សុធារ៉ា លោក សុធាពិសិដ្ឋ និងតារាប្រុសស្រីល្បីឈ្មោះជាច្រើនទៀតនៅក្នុងភាពយន្តនេះ។

កញ្ញា ម៉ានីកា ជាតួអង្គសំខាន់មួយរូប បានថ្លែងលើវេទិកាជាមួយមិត្តរួមក្រុមផងដែរថា រឿង “មិត្តឫស្យា” សាច់រឿងឆ្លុះបញ្ចាំងពីធាតុភាពពិតក្នុងសង្គម បង្ហាញពីការអប់រំ រួមទាំងសបញ្ជាក់ពីសារធាតុមនុស្ស ល្អពីខាងមុខ លួចចាក់ពីក្រោយ និងហ៊ានក្បត់សូម្បីតែមិត្តជិតស្និទ្ធខ្លួនឯងក៏ហ៊ានក្បត់ដែរ។

ផលិតករជនជាតិថៃដែលដឹលនាំភាពយន្តរឿង”មិត្តប្ញស្យា” លោក ភីម៉ូ បានកោតសរសើរអំពីសមត្ថភាពរបស់តារាសម្តែងប្រុសស្រីកម្ពុជាថា មានសមត្ថភាពសម្តែងបានល្អ បើទោះបីជាពួកគេរវល់នឹងការងារជាច្រើនក្តី។ រឿងនេះជាភាពយន្តដែលមានខ្លឹមសារអប់រំល្អ ឆ្លុះបញ្ចាំងអំពីបុណ្យ បាប កម្មពា អំពីជីវិតរស់នៅក្នុងសង្គមបច្ចុប្បន្ន រួមទាំង ឈុតឆាកច្រណែនឈ្នានីសកាន់តែធ្វើឲ្យភាពយន្តនេះកាន់តែមានរសជាតិសម្បូរបែប ។

លោកក៏បានរំពឹងទុកថា ភាពយន្តភាគខ្មែរទី១៩ដែលទើបនឹងបញ្ចប់ការផលិតនេះនឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជននៅពេលចាក់បញ្ចាំងក្នុងពេលដ៏ខ្លីខាងមុខ។

សូមបញ្ជាក់ថា យ៉ែម ស្រីពេជ្រ ដែលជាតួឯកស្រីដែរនោះ មិនមានវត្តមាននោះទេ ខណៈនាងជាប់ភារកិច្ចនៅខេត្តបាត់ដំបង ហើយក្រៅពីនេះមាន សិល្បករផ្សេងទៀតដូចជាលោក សុធា ពិសិដ្ឋ លោក លាង ឧត្តម ឆ័យលី ដាឡែន ម៉ានីកា អ្នកនាង លីលី អ្នកនាង ម៉ានីតា និង កញ្ញា ម៉ានីតា ព្រមទាំងអ្នកសិល្បៈជាច្រើនរូបផ្សេងទៀត៕ ដោយ៖ បូរិន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!